លោក Vu Tien Loc ប្រធាន VCCI ថ្លែងមតិក្នុងពិធីនេះ |
នាព្រឹកថ្ងៃទី២២ មីនា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហ កម្មវៀតណាម (VCCI) បានសហការជាមួយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) ប្រកាសរបាយការណ៍ជាប្រចាំស្ដីពីសន្ទស្សន៍លទ្ធភាពប្រកួតប្រជែង ថ្នាក់ខេត្ត (PCI) ឆ្នាំ២០១៧។
ក្នុងតារាងរៀបចំណាត់ថ្នាក់ PCI ឆ្នាំ២០១៧ ខេត្ត Quang Ninh ជាលើក ដំបូងបានឈានឡើងលំដាប់ទី១ក្នុងទូទាំងប្រទេស។ បន្ទាប់នោះគឺ Da Nang Dong Thap Long An ជាដើម។
ថ្លែងមតិក្នុងពិធីនេះ លោក Vu Tien Loc ប្រធាន VCCI ឲ្យដឹងថា របាយការណ៍ PCI ឆ្នាំ២០១៧ បានសរឲ្យឃើញនូវភាពសុទិដ្ឋិនិយមរបស់សហ គ្រាសស្ដីពីយថាទស្សន៍អាជីវកម្ម ដោយមានសហគ្រាសឯកជនក្នុង ប្រទេសចំនួន៥២% និងសហគ្រាស FDI ចំនួន៦០% ឲ្យដឹងថា នឹងបើកទូលាយ ការធ្វើអាជីវកម្មក្នុងរយៈពេល២ឆ្នាំខាងមុខ។
“ឆ្នាំនេះរបាយការណ៍ PCI មានសញ្ញាវិជ្ជមានជាច្រើន។ សន្ទស្សន៍ PCI ជា មធ្យមគឺខ្ពស់បំផុតចាប់ពីរបាយការណ៍ PCI ឆ្នាំ២០០៥មក ហើយសន្ទស្សន៍នៃ ខេត្តសឹងតែទាំងអស់សុទ្ធតែកើនឡើងដែរ។ ប្រការនេះសរឲ្យឃើញថា បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម នៅតំបន់ទាំងនេះ មានការកែលំអគួរឲ្យចាប់ អារម្មណ៍ក្រោមការបញ្ជាណែនាំរបស់រដ្ឋាភិបាល។ សន្ទស្សន៍ស្ដីពីការចំណាយ ក្រៅផ្លូវការ និងបែបបទរដ្ឋបាល ក៏បានកែលំអដែរ។ នោះគឺលទ្ធផលនៃការខំប្រឹង ប្រែងបង្ការប្រឆាំងអំពើពុករលួយនិងកែទម្រង់បែបបទរដ្ឋបាលរបស់បក្សនិងរដ្ឋ”។
សន្ទស្សន៍ PCI ដោយ VCCI និង USAID សហការកសាងឡើងចាប់ពីឆ្នាំ ២០០៥មក ដើម្បីវាយតំលៃអំពីគុណភាពការប្រតិបត្តិសេដ្ឋកិច្ច ភាពងាយស្រួល ស្និទ្ធស្នាលនសបរិយាកាសអាជិវកម្ម និងការខំប្រឹងប្រែងកែទម្រង់រដ្ឋបាលរបស់ អាជ្ញាធរនៅតាមបណ្ដាខេត្តក្រុងវៀតណាម តាមនោះជំរុញការអភិវឌ្ឍនៃតំបន់ សេដ្ឋកិច្ចឯកជន៕