ខេត្ត Quang Ninh ឈានឡើងនាំមុខតារាងសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ចនិង រដ្ឋបាលសាធារណៈថ្នាក់ខេត្តឆ្នាំ២០២០

Chia sẻ
(VOVWORLD) - ពិធីប្រកាសសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈថ្នាក់ខេត្ត (PAPI) ឆ្នាំ២០២០ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៤ មេសា នៅទីក្រុងហាណូយ។ 
ខេត្ត Quang Ninh ឈានឡើងនាំមុខតារាងសន្ទស្សន៍ប្រសិទ្ធភាពអភិបាលកិច្ចនិង រដ្ឋបាលសាធារណៈថ្នាក់ខេត្តឆ្នាំ២០២០ - ảnh 1គុណភាពផ្គត់ផ្គង់សេវាកម្មសាធារណៈជាចំណុចភ្លឺមួយដែលជួយឲ្យខេត្ត Quang Ninh ឈានឡើងនាំមុខតារាងសន្ទស្សន៍ PAPI ឆ្នាំ២០២០។ (រូបថត៖ VOV)
នេះជាការរៀបចំណាត់ថ្នាក់អំពីប្រសិទ្ធភាពផ្នែកអភិបាលកិច្ចនិងរដ្ឋបាលសាធារណៈរបស់ខេត្ត ក្រុងទាំង៦៣លើទូទាំងប្រទេស ដោយឈរលើការវាយតម្លៃរបស់ប្រជាជន នៅពេលជួបប្រាស្រ័យជាមួយអាជ្ញាធរមូលដ្ឋាន។ បទដ្ឋានចំនួន៨នៃការវាយតម្លៃនេះ រួមមាន៖ ការចូលរួមរបស់ប្រជាជននៅមូលដ្ឋាន; លក្ខណៈបើកចំហសាធារណៈនិងតម្លា ភាពក្នុងការធ្វើការសម្រេចចិត្ត; គណនេយ្យភាពចំពោះប្រជាជន; ការគ្រប់គ្រងអំពើពុក រលួយក្នុងតំបន់សាធារណៈ; បែបបទរដ្ឋបាលសាធារណៈ; ការផ្គត់ផ្គងសេវាកម្មសាធា រណៈ; ការគ្រប់គ្រងបរិស្ថាន និងការគ្រប់គ្រងដោយអេឡិចត្រូនិក។ ឆ្នាំនេះ ប្រជាពល រដ្ឋវៀតណាមចំនួនជាង១៤,៧ពាន់លាននាក់ ត្រូវបានជ្រើសរើសដោយចៃដន្យក្នុង ទូទាំងប្រទេសសម្រាប់ចូលរួមការស្ទង់តមិអំពីសន្ទស្សន៍ PAPI ដែលជាបរិមាណអ្នក ចូលរួមច្រើនបំផុតតាំងពីមុនមក។
តាមលទ្ធផលនៃការប្រកាសសន្ទស្សន៍ PAPI ឆ្នាំ២០២០ ខេត្ត Quang Ninh កើន ២ កាំ ឈានឡើងនាំមុខតារាងរៀបចំណាត់ថ្នាក់ទូទាំងប្រទេស។ បន្ទាប់មកគឺខេត្ត Dong Thap និងខេត្ត Thai Nguyen។ លទ្ធផលនេះបានបង្ហាញឲ្យឃើញនូវការខិតខំ ប្រឹងប្រែងគួរឲ្យកត់សម្គាល់របស់ខេត្ត Quang Ninh ដែលពីចំណាត់ថ្នាក់ទី៦២កាលពី ឆ្នាំ២០១៦បានឈានឡើងចំណាត់ថ្នាក់ទី១ក្នុងឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ