(VOVworld)-បន្តដំណើរទស្សនកិច្ចនៅខេត្ត Phu Yen នាព្រឹកថ្ងៃទី២៥សីហា ប្រធាន
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Phu
Yen ស្តីអំពីសកម្មភាពនៃបណ្តាអង្គការរណសិរ្សគ្រប់ជាន់ថ្នាក់។ លោក Nguyen
hien Nhan បានវាយតម្លៃថា នាពេលកន្លងទៅ គណកម្មាធិការរណសិរ្សមាតុភូមិ
វៀតណាមខេត្ត Phu Yen បានអនុវត្តល្អនូវភារកិច្ចរបស់ខ្លួន រួមចំណែកក្នុងការ
ធានាស្ថិរភាពសេដ្ឋកិច្ច សង្គមរបស់តំបន់។ នាពេលខាងមុខ គណកម្មាធិការរណ
សិរ្សមាតុភូមិវៀតណាមខេត្ត Phu Yen ត្រូវជម្រុញខ្លាំងថែមទៀត ទៀតសកម្មភាព
ជួបប្រា ស្រ័យឃ្លាំមើល ជាពិសេសយកចិត្តទុកដាក់ដល់វិស័យអប់រំ។ លោក
Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
|
ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan |
“មិនត្រឹមតែស្ថាប័ន សមូហភាពនិយាយឲ្យប្រជាជនស្តាប់ប៉ុណ្ណោះទេ ថែម ទាំងបក្ខជនក៏ត្រូវនិយាយឲ្យប្រជាជនស្តាប់ដែរ ដើម្បីមានការស្រុះចិត្តគ្នា។
សង្ឃឹមថា សមមិត្តទាំងអស់ គួរតែគិតគូរថា តើយុវជនត្រូវធ្វើអ្វី នារីធ្វើអ្វី អតីត
យុទ្ធជនធ្វើអ្វី កសិករធ្វើអ្វី ដើម្បីថែទាំដល់ការរៀនសូត្រ និងការងារធ្វើ ។ចុងក្រោយ គឺបង្កើតឡើងកម្លាំងវិទ្យាសាស្ត្រ១មានគុណភាពសម្រាប់ខេត្ត Phu Yen ផងដែរ៕”