|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានតម្រូវឲ្យខេត្ត Nghe An បន្តកសាងទីក្រុង Vinh ឲ្យក្លាយទៅជាទីក្រុងទំនើប ដូច ជាទីក្រុង Da Nang ផងដែរ (រូបថតៈ Vu Dung-VOV) |
(VOVworld)-នារសៀលថ្ងៃទី១៩កុម្ភៈ នៅទីក្រុង Vinh ភាគកណ្តាលវៀតណាម
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី
លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Nghe An ស្តីពី ស្ថាន ភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចនិងសង្គមកិច្ច។ នៅទីនេះ លោក
Nguyen Xuan Phuc បានតម្រូវឲ្យខេត្ត Nghe An បន្តកសាងទីក្រុង Vinh ឲ្យក្លាយទៅជា
ទីក្រុងទំនើប ដូច ជាទីក្រុង Da Nang ផងដែរ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan
Phuc អញ្ជើញ ផ្តល់អនុសាសន៍ថា៖
“ទស្សនៈវិស័យដល់ឆ្នាំ២០២៥របស់ខេត្ត Nghe An គឺត្រូវក្លាយទៅជាខេត្ត មានការ
វិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់តំបន់ប៉ែកខាងជើងភាគកណ្តាល។ ពោលគឺ ខេត្តនឹងរួម
ជាមួយខេត្ត Ha Tinh និងខេត្ត Thanh Hoa បង្កើតឡើងមណ្ឌលឧស្សាហ កម្មអភិវឌ្ឍន៍
របស់ប្រទេសជាតិទាំងមូល។ ម្យ៉ាងវិញេទៀត ខេត្ត Nghe An គប្បី ជម្រុញការអភិវឌ្ឍ
ន៍លើវិស័យមួយចំនួនដែលជាប្រៀបខ្លាំងរបស់តំបន់ សំដៅធានា បរិយាកាសនិងលើក
កំពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសខេត្តគប្បីក្លាយ ទៅជាតំបន់ចាប់ផ្តើម
អាជីពទាក់ទាញធនធានមនុស្ស ”៕