បែបបទអន្តោប្រវេសន៍ត្រូវបានកម្លាំងមុខងារបង្កលក្ខណងាយស្រួល ធានាការអនុលោមតាមបទប្បញ្ញត្តិស្តីពីនីតិវិធីរដ្ឋបាលនិងសុខាភិបាល (រូបថត៖ VOV) |
ជាពិសេស ចាប់ពីពាក់កណ្តាលខែមីនា រហូតមកដល់ពេលនេះ ជាមធ្យមក្នុងមួយថ្ងៃៗ មានមនុស្សប្រមាណ ១.០០០នាក់ បំពេញបែបបទអន្តោប្រវេសន៍ ហើយភាគច្រើនជាភ្ញៀវទេសចរណ៍ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ និងទៅសួរសុខទុក្ខសាច់ញាតិ...។ លោកវរៈសេនី Hoang Trong Khai ប្រធានប៉ូស្ត៍ត្រួតពិនិត្យព្រំដែន Huu Nghi បានឲ្យដឹងថា៖ “ពីខាងក្រៅតំបន់ច្រកទ្វារព្រំដែន យើងបានរៀបចំកម្លាំងត្រួតពិនិត្យ និងជួយសម្រួលយានជំនិះ សម្រួលការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវ ព្រមទាំងយានយន្តទេសចរណ៍ ទំនិញនាំចូល និងនាំចេញ ធានាបាននូវសុវត្ថិភាពល្អបំផុតសម្រាប់អ្នកដំណើរ។ យើងក៏ត្រៀមរៀបចំផែនការក្នុងករណីដែលចំនួនអ្នកមកដល់កើនឡើងដល់ទៅ ៥ ដល់ ៦ពាន់នាក់/ថ្ងៃ យើងនៅតែអាចសម្រួលបានដែរ”។
ការបើកព្រំដែនរបស់ប្រទេសចិន គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្ត Lang Son បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំរងផលប៉ះពាល់ដោយការរីករាលដាលជំងឺកូវីដ ១៩។ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវ អង្គភាពទេសចរណ៍ Lang Son កំពុងបន្តបណ្តុះបណ្តាល និងលើកកំពស់គុណភាពធនធានមនុស្ស; ស្វែងរកដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយខេត្ត Guangxi របស់ចិន...។
ដើម្បីធានាបាននូវស្ថិរភាពនៃសកម្មភាពពាណិជ្ជកម្មតាមព្រំដែន កងកម្លាំងមុខងារនៅច្រកទ្វារព្រំដែនខេត្ត Lang Son បន្តណែនាំ និងផ្សព្វផ្សាយដល់អង្គភាពអាជីវកម្ម និងបុគ្គលដែលចូលរួមក្នុងសេវាកម្មនាំចូល និងនាំចេញ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់ភាគីទាំងពីរក្នុងការបង្ការជំងឺរាតត្បាត។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងការល្បាត និងគ្រប់គ្រងតំបន់ព្រំដែនយ៉ាងតឹងរ៉ឹងផងដែរ៕