រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១៨ ខែមេសា នៅខេត្ត Kien Giang រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long អនុប្រធាន អចិន្ត្រៃយ៍ នៃគណកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានដឹកនាំក្រុមការងារអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang និងតំណាងថ្នាក់ដឹកនាំមន្ទីរស្ថាប័ននិងមូលដ្ឋានរបស់ខេត្ត ដើម្បីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅមូលដ្ឋាន។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Nguyen Luu Trung បានឲ្យដឹងថា៖បច្ចុប្បន្ននេះការងារលំបាកបំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅមូលដ្ឋានគឺជាស្ថានភាពឆ្លងដែនបន្តកើនឡើងយ៉ាងស្មុគស្មាញ។ ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានស្នើឲ្យខេត្ត Kien Giang គប្បីត្រៀមរៀបចំរាល់ស្ថានភាពអាក្រកបំផុត ដែលអាចកើតមានឡើង ដូចជា៖ បញ្ហាឆ្លងជំងឺក្នុងសហកមន៍ ចំនួនករណីឆ្លងជំងឺកើនឡើង ហើយត្រៀមរៀបចំសេណារីយ៉ូធ្វើចត្តាឡីស័កយ៉ាងទូលំទូលាយជាដើម។ ទន្ទឹមនឹងនេះ ខេត្ត ចាំបាច់ត្រូវពិចារណា ទប់ស្កាត់ គ្រប់គ្រងព្រំដែនគោក និងសមុទ្រគឺជាដំណោះស្រាយចម្បងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក៏ដូចជាបង្កើនការធ្វើចលនា ផ្សព្វផ្សាយដល់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕