ខេត្ត Khanh Hoa រៀបចំកម្មវិធីសិល្បៈចាប់ផ្ដើមអោយសកម្មភាពក្នុងឆ្នាំទេសចរណ៍ជាតិ

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី៣០ ខែមេសា នៅទីលានថ្ងៃទី២ខែមេសា ទីក្រុង Nha Trang ខេត្ត Khanh Hoa បានប្រព្រឹត្តទៅកម្មវិធីសិល្បៈក្រោមប្រធានបទ “ធូបចន្ទន៍ ក្រឹស្នា Khanh Hoa - សារជាតិនៃមេឃដី”។ 
ខេត្ត Khanh Hoa រៀបចំកម្មវិធីសិល្បៈចាប់ផ្ដើមអោយសកម្មភាពក្នុងឆ្នាំទេសចរណ៍ជាតិ - ảnh 1 បវកញ្ញាវៀតណាម Do My Linh ចូលរួមកម្មវិធី “ធូបចន្ទន៍ក្រឹស្នា Khanh Hoa - សារជាតិនៃមេឃដី”

កម្មវិធីនេះបានចាប់ផ្ដើមអោយបណ្ដា សកម្មភាពក្នុងក្របខ័ណ្ឌឆ្នាំទេសចរណ៍ជាតិ ២០១៩។ លោក Nguyen Van Tuong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនធូបចន្ទន៍ក្រឹស្នា Khanh Hoa ដែលជា អង្គភាពរៀបចំកម្មវិធី បានអោយដឹងថា៖

        “កម្មវិធីនេះគឺសំដៅលើកតម្កើងតម្លៃនៃធូបចន្ទន៍ក្រឹស្នាវៀតណាមនិយាយរួមនិងធូបចន្ទន៍ក្រឹស្នា Khanh Hoa និយាយដោយឡែក។ កម្មវិធីនេះមិនត្រឹមតែជួយ អោយប្រជាជនទូទាំងប្រទេសយល់ដឹងបន្ថែមអំពីតម្លៃនៃធូបចន្ទន៍ក្រឹស្នាប៉ុណ្ណោះទេ ថែមទាំងអះអាងជាមួយភ្ញៀវទេសចរថា Khanh Hoa មានផលិតផលពិសេស ដោយឡែកមួយនោះគឺធូបចន្ទន៍ក្រឹស្នាទៀតផង។ ក្លិនក្រអូបនៃធូបចន្ទន៍ក្រឹស្នាធ្វើ អើយយើងឆ្ពោះទៅរកសុចរិត ហើយកសាងបាននូវឥរិយាបថដ៏ល្អប្រសើរ ផង ដែរ”៕

ប្រតិកម្មទៅវិញ