ខេត្ត Ha Nam ចូលរួមយ៉ាងសកម្មក្នុងការចាត់តាំងមហាពិធីវិសាខបូជាអង្គការសហ ប្រជាជាតិឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - នាថ្ងៃទី៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Ha Nam ភាគខាងជើង វៀតណាម បានរៀបចំកិច្ចប្រជុំស្ដីពីផែនការសហការ ជួយឧបត្ថម្ភសមាគមន៍ពុទ្ធ សាសនាវៀតណាមក្នុងការរៀបចំមហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៥ ខែឧសភា នៅ មជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាវត្ត Tam Chuc ស្រុក Kim Bang ខេត្ត Ha Nam។

តាមនោះ គណៈកម្មាធិការប្រជាជនខេត្ត Ha Nam បានបញ្ជាណែនាំអោយ មន្ទីរ ស្ថាប័ន និងអង្គការទាក់ទិននានា សហការ ជួយឧបត្ថម្ភគណៈកម្មការចំណុះ គណៈចាត់តាំងមហាពិធីវិសាខបូជាឆ្នាំ២០១៩ ក៏ដូចជាសមាគមន៍ពុទ្ធសាសនា វៀតណាមខេត្ត Ha Nam ក្នុងការងារត្រៀមរៀបចំ ធានាសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្ការទប់ទល់នឹងការឆេះផ្ទះអគ្គីភ័យ ក៏ដូចជាក្នុងការងារសុខា ភិបាល ការងារអនាម័យបរិស្ថាន ធានាអនាម័យសុវត្ថិភាពចំណីអាហារ ការងារ តុបតែង ជាដើម។ ខេត្ត Ha Nam ក៏នឹងបញ្ជូនយុវជន សិស្សានុសិស្សនិងនិស្សិត ស្ម័គ្រចិត្ត ទៅចូលរួមពិធីអុចបំភ្លឺប្រទីពបួងសួងដើម្បីសុខសន្តិភាព ហើយរៀបចំ សកម្មភាពទាក់ទិនដល់មហាពិធីវិសាខបូជានៅតាមស្រុក ទីក្រុង តាមការណែនាំ របស់មជ្ឈឹមសមាគមន៍ពុទ្ធសាសនាវៀតណាម ផងដែរ។

        មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ មានប្រធានបទ “របៀបទាក់ទងរបស់ពុទ្ធសាសនាអំពីការដឹកនាំទូទាំងពិភពលោក និងការទទួល ខុសត្រូវចូលរួមចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព”។ ព្រឹត្តិការណ៍នេះនឹង ទាក់ទាញការចូលរួមរបស់មនុស្សចំនួន១ហ្មឺននាក់ ដែលរួមមានអ្នកមុខអ្នកការ ថ្នាក់ដឹកនាំសមាគមន៍ពុទ្ធសាសនា អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវពុទ្ធសាសនា ពុទ្ធបរិស័ទមកពីប្រទេសនិងតំបន់ដែនដីចំនួន១០០លើទូទាំងពិភពលោក ក៏ដូច ជាភ្ញៀវទេសចរមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ផងដែរ៕

ប្រតិកម្មទៅវិញ