|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបជាមួយតំណាងចូលរួមចូលរួមសន្និសីទពន្លឿនការវិនិយោគចូលខេត្ត Ha Nam ឆ្នាំ២០១៦ (រូបថតៈ TTXVN) |
(VOVworld)-នារសៀលថ្ងៃទី៦សីហា នៅក្រុង Phu Ly ខេត្ត Ha Nam នាយករដ្ឋ
មន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគ
ចូលខេត្ត Ha Nam ឆ្នាំ២០១៦។ អញ្ជើញថ្លែងមតិ ចំពោះមុខតំណាងជាង៤០០រូប
មកពីអង្គភាពអាជីវកម្មនិង សម្ព័ន្ធក្រុមហ៊ុនជាតិនិងអន្តរជាតិនោះ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា៖
“មុនបង្អស់ ខេត្ត Ha Nam គប្បីមានការច្នៃប្រឌិតក្នុងការរៀបចំផែនការមេនិងបង្កើន
ការចូលរួម មតិរបស់អង្គភាពអាជីវកម្មនិងប្រជាជន អ្នកជំនាញការនិងក្រសួងស្ថា
ប័នពាក់ព័ន្ធនានា។ រួមជាមួយគ្នានោះ រដ្ឋអំណាចខេត្ត គ្រប់ជាន់ថ្នាក់ គប្បីសកម្ម
រៀបចំជំនួបសន្ទនា ផ្ទៀងស្តាប់ វិនិយោគិនចែករំលែកនូវការលំបាកដែលពួកគេ
កំពុងជួបប្រទះ តាមនោះរួមគ្នាដោះស្រាយ និងរួមដំណើរជាមួយអង្គភាពអាជីវកម្ម”។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានក្រើនរំលឹកខេត្ត Ha Nam ឲ្យ
ផ្តោតសំខាន់លើការងារអភិវឌ្ឍន៍បណ្តាអង្គភាពអាជីវកម្មជាតិ ហើយក្នុងដំណើរការ
អភិវឌ្ឍន៍ សេដ្ឋកិច្ចក៏ត្រូវធានាសុវត្ថិភាពបរិស្ថានផងដែរ៕