ខេត្ត Gia Lai៖មហោស្រពតូរតន្រ្តីតំបន់ Tay Nguyen និងបណ្តាខេត្តភាគខាងត្បូងបានបិទបញ្ចប់

Chia sẻ

(VOVworld)-មហោស្រពតូរតន្រ្តីតំបន់ Tay Nguyen និង
បណ្តាខេត្តភាគខាងត្បូង(វៀតណាម)បានបិទបញ្ចប់
នាយប់ថ្ងៃទី១៨មិនា នៅទីក្រុង Pleiku ខេត្ត Gia Lai ។

ខេត្ត Gia Lai៖មហោស្រពតូរតន្រ្តីតំបន់ Tay Nguyen និងបណ្តាខេត្តភាគខាងត្បូងបានបិទបញ្ចប់ - ảnh 1
សម្តែងសិល្បៈក្នុងពិធីបើកមហោស្រព (រូបថតៈ vov.vn)


(VOVworld)-មហោស្រពតូរតន្រ្តីតំបន់ Tay Nguyen និងបណ្តាខេត្តភាគខាងត្បូង (វៀត
ណាម)បានបិទបញ្ចប់នាយប់ថ្ងៃទី១៨មិនា នៅទីក្រុង Pleiku ខេត្ត Gia Lai ។ រួមជាមួយ ការរៀបចំសិក្ខាសាលាស្វែងរកទិសដៅរក្សានិងពង្រីកអត្តសញ្ញាណតូរតន្រ្តីរបស់ បណ្តាជនជាតិនៅTay Nguyen មហោស្រពលើកនេះក៏បាន ឧទ្ទេសនាមអំពីវណ្ណកម្ម
និពន្ធថ្មីៗតាំងពីឆ្នាំ ២០១៣រហូតដល់បច្ចុប្បន្ន។ តន្រ្តីករ Do Hong Quan ប្រធាន
សមាគមតន្រ្តីករវៀតណាមវាយតម្លៃថា៖

        “តន្រ្តីករមួយចំនួនដែលបានផ្សារភ្ជាប់ជាមួយតំបន់ Tay Nguyen ជាប្រវត្តិសាស្រ្ត
នេះមានវណ្ណកម្មពោពេញទៅដោយកម្លាំងច្នៃប្រឌិតថ្មី។ ក្រុមប្រឹក្សា សិល្បៈបានវាយ
តម្លៃខ្ពស់ចំពោះការច្នៃប្រឌិតនេះ។ ម្យ៉ាងវិញទៀត វណ្ណកម្មតន្រ្តី នេះ បានធ្វើឲ្យឆាក
ល្ខោនមានភាពរស់រវឹកជាង”។

        មហោស្រពតន្រ្តីតំបន់ Tay Nguyen និងបណ្តាខេត្តភាគខាងត្បូងវៀតណាម លើកនេះបានទាក់ទាញការចូលរួមរបស់តន្រ្តីករ សិល្បៈករ សិល្បៈការិនីចំនួន
២០០នាក់មកពីខេត្ត ចំនួន១៩លើទូទាំងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ