ខេត្ត Gia Lai រៀបចំទិវាបរិច្ចាគឈាម “តំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប”

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ៣ ខែកក្កដា នៅទីក្រុង Pleiku គណៈ កម្មាធិការដឹកនាំបំផុសចលនារបស់ខេត្ត Gia Lai សម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានរៀបចំពិធីបរិច្ចាគឈាម “តំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប”។

ខេត្ត Gia Lai រៀបចំទិវាបរិច្ចាគឈាម “តំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប” - ảnh 1គណៈកម្មាធិការដឹកនាំយុទ្ធនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តខេត្ត បង្ហាញប័ណ្ឌសរសើរសម្រាប់សមូហភាព ក្រុមគ្រួសារនិងបុគ្គលដែលមានសមិទ្ធិផលលេចធ្លោក្នុងការផ្តល់ឈាមស្ម័គ្រចិត្ត ឆ្នាំ ២០២០-២០២១ (រូបថត៖ Phan Lai)

ទិវាបរិច្ចាគឈាម “ដំណក់ឈាមក្រហមនៃតំបន់ខ្ពង់រាប” គឺជាសកម្មភាព ឆ្លើយតបទៅនឹងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត  “ដំណើរក្រហម - តភ្ជាប់តំណក់ឈាមវៀតណាម” លើកទី ៩ ឆ្នាំ ២០២១ របស់គណៈកម្មាធិការជាតិ ដឹកនាំការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ខែមិថុនាដល់ថ្ងៃទី ៨ ខែសីហា នៅតាមខេត្តនិងក្រុងចំនួន ៤៤ ទូទាំងប្រទេស ហើយរំពឹងថានឹងទទួលបានឈាមចំនួន ១០ ម៉ឺន ឯកតា។ នេះជាលើកទី ៦ ហើយដែលខេត្ត Gia Lai ចូលរួមក្នុងកម្មវិធីនេះ។

សូមគូសបញ្ជាក់ថា នៅឆ្នាំនេះ គណៈកម្មាធិការដឹកនាំបំផុសចលនារបស់ខេត្ត Gia Lai សម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបានកំណត់គោលដៅនៃការកៀងគរនិងទទួលឈាមយ៉ាងហោចណាស់ចំនួន ៦០០ ឯកតា។ ក្នុងឱកាសនេះ គណៈកម្មាធិការដឹកនាំការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តរបស់ខេត្ត Gia Lai បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ២៧ ក្រុមគ្រួសារចំនួន ៤ និងបុគ្គលចំនួន ៤១ នាក់ដែលមានស្នាដៃឆ្នើមក្នុងការងារបរិច្ចាគឈាមដោយស្ម័គ្រចិត្ត៕

ប្រតិកម្មទៅវិញ