|
ខេត្ត Dong Thap (វៀតណាម) និងខេត្តបន្ទាយមានជ័យ (កម្ពុជា) បង្កើនកិច្ចសហ ប្រតិបត្តិការ (VNA) |
(VOVworld) – នាថ្ងៃទី ២១ ធ្នូ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ
រវាងខេត្ត Dong Thap (ភាគខាងត្បូងវៀតណាម) ជាមួយខេត្ត បន្ទាយមានជ័យ
(កម្ពុជា) ដំណាក់កាល ២០១៦-២០២០ បានប្រព្រឹត្តទៅនៅខេត្ត Dong Thap។ ភាគី
ទាំងពីបានជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងអំពីវប្បធម៌សង្គម
ពាណិជ្ជកម្មកសិកម្មហើយលើកទឹកចិត្តសហគ្រាសរបស់ខេត្ត Dong Thap វិនិយោគ
ចូលក្នុងរបផ្សេងៗចំណុះវិស័យកសិកម្មនៅកម្ពុជានិយាយរួមនិងខេត្ត បន្ទាយមាន
ជ័យ និយាយដោយឡែក។ ជាពិសេស ក្នុងគ្រាទឹកជំនាន់ឆ្នាំ ២០១៣ ខេត្ត Dong Thap
បាន ផ្តល់ជំនួយពូជស្រូវចំនួន ៨ តោនសំរាប់អាណិកជនវៀតណាមនិងប្រជាជន
ខេត្តបន្ទាយមានជ័យដើម្បីប្រជាជននៅទីនេះមានលក្ខណៈដាំដុះស្ថិរភាពជីវភាពរស់
នៅឡើងវិញ។ ក្នុងដំណាក់កាល ២០១៦-២០២០ ភាគីទាំងពីរនឹងបន្តរក្សាសកម្មភាព
ជួបប្រាស្រ័យចែករំលែកនិងពន្លឿនពាណិជ្ជកម្មសេវ៉ាកម្មទេសចរណ៍និង កសិកម្ម៕