ខេត្ត Dong Thap គ្រប់គ្រងព្រំដែនយ៉ាងតឹងរឹងដើម្បីទប់ស្កាត់​ការឆ្លង​ ដែន​ខុសច្បាប់

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមេសា នៅទីក្រុង Cao Lanh (ខេត្ត Dong Thap) ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានដឹកនាំក្រុមការងារ អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap ដើម្បីពិភាក្សាអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅខេត្ត។
ខេត្ត Dong Thap គ្រប់គ្រងព្រំដែនយ៉ាងតឹងរឹងដើម្បីទប់ស្កាត់​ការឆ្លង​ ដែន​ខុសច្បាប់ - ảnh 1ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh  (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានក្រើនរំលឹកថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញនៅតាមប្រទេសជាច្រើននោះ ហានិភ័យនៃការឆ្លងជំងឺនៅវៀតណាមតាមរយៈការឆ្លងដែន (ទាំងស្របច្បាប់ និងខុសច្បាប់) គឺនៅខ្ពស់ណាស់។ ដូច្នេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Truong Hoa Binh បានស្នើឲ្យខេត្ត Dong Thap បន្តជ្រួបជ្រាបយ៉ាងស៊ីជម្រៅថែមទៀតនូវទស្សនៈ “ប្រយុទ្ធប្រឆាំងជំងឺដូចជាប្រយុទ្ធប្រឆាំងសត្រូវ” អញ្ចឹងដែរ។ ខេត្តផ្ដោតសំខាន់លើការអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងចាក់វ៉ាក់សាំង ព្រមទាំងជំរុញខ្លាំងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន គ្រប់គ្រងយ៉ាងតឹងរឹងចំពោះអ្នកឆ្លងដែន ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ បង្កើនការត្រួតពិនិត្យការអនុវត្តវិធានការប្រយុទ្ធប្រឆាំងជំងឺនៅតាមមូលដ្ឋាន ជាពិសេសគឺនៅតាមមន្ទីរពេទ្យ សាលារៀន ផ្សារទំនើប រោងចក្រ ស្ថានីយរថយន្ត និងច្រកព្រំដែនជាដើមផងដែរ៕

ប្រតិកម្មទៅវិញ