នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងជំនួបធ្វើការ |
ទន្ទឹមជាមួយគ្នានេះ ខេត្តមានសន្ទស្សន៍ជាច្រើន អំពីសន្តិសុខសង្គមដោយសសម្រេចបានលទ្ធផលវិជ្ជមាន ហើយសន្ទស្សន៍នៃកំណែទម្រង់រដ្ឋបាល បានកើនឡើងគួរអោយកត់សម្គាល់។
នាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើអោយខេត្ត បន្តអនុវត្តយ៉ាងល្អ នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ដោយផ្តោតលើសសរស្តម្ភមួយចំនួនដូចជា៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ជាពិសេសការអភិវឌ្ឍន៍ជលផល; ការអភិវឌ្ឍវិស័យទេសចរណ៍និងសេវាកម្ម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍនៃឧស្សាហកម្មកែច្នៃ។ រួមជាមួយគ្នានោះខេត្តក៏ត្រូវផ្តោតការយកចិត្តទុកដាក់លើការកែលំអបរិយាកាសវិនិយោគធ្វើអាជីវកម្ម ជាពិសេសសម្រាប់វិស័យនៅមានកម្រិតមួយចំនួនផងដែរ៕