ខេត្ត Binh Phuoc បន្តពង្រីក​តួនាទី​ជាមជ្ឈមណ្ឌល​ថាមពល​ដ៏ធំធេង​របស់វៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែមករានៅទីស្នាក់ការរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលៗនៃខេត្ត Binh Phuoc ដើម្បីពិភាក្សាលើស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆ្នាំកន្លងទៅ ក៏ដូចជាអនុវត្តន៍ផែនការឆ្នាំនេះរបស់ខេត្តផងដែរ។
ខេត្ត Binh Phuoc បន្តពង្រីក​តួនាទី​ជាមជ្ឈមណ្ឌល​ថាមពល​ដ៏ធំធេង​របស់វៀតណាម - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលៗនៃខេត្ត Binh Phuoc 

ធ្វើការសន្និដ្ឋានក្រោយជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏សំខាន់ៗដែលខេត្ត Binh Phuoc សម្រេចបាន ដោយមានរបៀបធ្វើថ្មីជាច្រើន ក្នុងការអនុវត្តន៍បណ្ដាសេចក្ដីសម្រេចចិត្តរបស់បក្ស។ ជាពិសេស បានចូលរួមចំណែកជាមួយប្រទេសជាតិទាំងមូលក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ ដ៏លំបាកកន្លងទៅ។ លោកនាយករដ្ឋមន្រ្តីបានលើកសំណើរថា នាពេលខាងមុខ ខេត្តចាំបាច់ត្រូវផ្ដោតសំខាន់លើការកសាងខឿនកសិកម្មសរីរាង្គ ធានាដំណើរការផលិកម្ម និងបង្កើតតម្លៃបន្ថែមខ្ពស់ បន្តពង្រីកតួនាទីជាមជ្ឈមណ្ឌលថាមពលដ៏ធំធេងរបស់ប្រទេសជាតិ បង្កើតជំហានលោតផ្លោះក្នុងការតភ្ជាប់តំបន់ ដើម្បីរក្សាតួនាទីដ៏សំខាន់ថែមទៀតក្នុងច្រករបៀងសេដ្ឋកិច្ចថ្មី។ ទន្ទឹមនឹងនេះ ខេត្តចាំបាច់ត្រូវខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដោះស្រាយបញ្ហាពលករ ដែលមានគុណភាពខ្ពស់ ដើម្បីប្រជាជននៅក្នុងខេត្តទទួលបានអត្តប្រយោជន៍ពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម៕

ប្រតិកម្មទៅវិញ