ខេត្ត Binh Duong គប្បីបើកទូលាយរូបសណ្ឋានលំនៅដ្ឋានសង្គមក្នុងតម្លៃ១០០លានដុង

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី១មករា ខេត្ត Binh Duong បានរៀបចំពិធីរំលឹកខួបលើកទី ២០នៃការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមនិងប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១សម្រាប់ 
ខេត្ត Binh Duong គប្បីបើកទូលាយរូបសណ្ឋានលំនៅដ្ឋានសង្គមក្នុងតម្លៃ១០០លានដុង - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ក្នុងពិធី

(VOVworld)-នាយប់ថ្ងៃទី១មករា ខេត្ត Binh Duong បានរៀបចំពិធីរំលឹកខួបលើកទី
 ២០នៃការអភិវឌ្ឍន៍។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
 អញ្ជើញចូលរួមនិងប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១សម្រាប់ បក្ស ភាគ
 រដ្ឋអំណាចនិងប្រជាជនខេត្ត Binh Duong ផងដែរ។ ថ្លែងមតិនៅទីនេះ លោក Nguyen
Xuan Phuc បានវាយតម្លៃខ្ពស់និងជូនពរចំពោះរាល់សមិទ្ធិដ៏ធំធេងដែល បក្សភាគ​
រដ្ឋអំណាចនិងប្រជាជនខេត្ត Binh Duong ទទួលបានក្នុងរយៈពេល២០ឆ្នាំ កន្លងទៅ។
 នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ខេត្ត Binh Duong ត្រូវដើរឈានមុខ ក្នុងការអនុ
វត្តការបញ្ជាណែនាំទូទៅរបស់រដ្ឋាភិបាលដោយយកប្រធានបទសម្រាប់ ឆ្នាំ២០១៧គឺ
“ពង្រឹងការគោរពច្បាប់ លើកកំពស់ការទទួលខុសត្រូវ មានគំនិតច្នៃប្រឌិត អភិវឌ្ឍន៍
ចាប់រហ័សនិងនិរន្តរភាព”។នាយករដ្ឋមន្ត្រីមានបំណងថា ខេត្ត Binh Duong នឹងក្លាយ
ទៅជាគំរូពិសេសមួយរបស់វៀតណាមក៏ដូចជាក្នុងសហគមន៍អាស៊ានទាំង មូល។
ដើម្បីអនុវត្តបានល្អនូវភារកិច្ចដែលបានដាក់ចេញនោះ នាយករដ្ឋមន្ត្រីលោក Nguyen
 Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ខេត្ត Binh Duong ត្រូវអភិវឌ្ឍន៍ឲ្យបាននូវខឿនឧស្សាហកម្មឈានមុខ មាន
ការផ្លាស់ប្តូរថ្មី ឈរលើមូលដ្ឋាននៃការច្នៃប្រឌិត បង្កើតកម្លាំងពលំប្រឡងប្រណាំង
រវាងតំបន់នានាក៏ដូចជាក្នុងដំណើរការអភិវឌ្ឍន៍របស់ខេត្ត។ ជាពិសេស ពង្រីកតួនាទី
ដឹកនាំខឿនសេដ្ឋកិច្ចដោយឥតឈប់ឈរ ជម្រុញតំបន់ Nam Bo ខាងកើតនិយាយ
ដោយឡែកនិងប្រទេសជាតិទាំងមូលនិយាយរួមធ្វើសមាហរណកម្មឲ្យកាន់តែស៊ី
ជម្រៅទៅក្នុងសង្វាក់ផលិតកម្មសកលលោកផងដែរ”៕

ប្រតិកម្មទៅវិញ