ខេត្ត Bac Lieu បើកមហោស្រពទេសចរណ៍កសិកម្ម ជនបទ និងផលិតផល OCOP

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២២  ខែធ្នូ ខេត្ត Bac Lieu បានប្រារព្ធពិធីបើកមហោស្រពកសិកម្ម ទេសចរណ៍ និងជនបទឆ្នាំ ២០២៣ និងមហោស្រពផលិតផល OCOP (កម្មវិធីឃុំមួយ ផលិតផលមួយ)។

ខេត្ត Bac Lieu បើកមហោស្រពទេសចរណ៍កសិកម្ម ជនបទ និងផលិតផល OCOP - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Pham Van Thieu អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ VOV)

ខេត្ត Bac Lieu បច្ចុប្បន្នមានគោលដៅទេសចរណ៍គំរូចំនួន ១១ ដែលត្រូវបានសមាគមទេសចរណ៍តំបន់ដីសណ្តទន្លេ Cuu Long ទទួលស្គាល់ដែលមានគោលដៅទេសចរណ៍ច្រើនជាងគេនៅក្នុងតំបន់ទាំងមូល។ ក្នុងពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu លោក Pham Van Thieu បានសង្កត់ធ្ងន់ថា៖ “បច្ចុប្បន្ននេះ ខេត្តទាំងមូលមានផលិតផល OCOP ចំនួន ១៣១ មុខ ក្នុងនោះមាន ផលិតផលចំនួន ៣៣ ដែលទទួលបានផ្កាយ ៤ និងផលិតផលចំនួន ៩៨ ដែលទទួលបានផ្កាយ ៣ ហើយផលិតផលទាំងនេះសុទ្ធតែឆ្លើយតបនឹងស្តង់ដារ គុណភាព និងសុវត្ថិភាព និងបទប្បញ្ញត្តិនៃម្ហូបអាហារ បម្រើឱ្យកាន់តែប្រសើរឡើងតាមតម្រូវការ និងរសជាតិរបស់អ្នកទេសចរ និង ទីផ្សារ។ ទន្ទឹមនឹងការតំរង់ទិស ផ្តោតលើការអភិវឌ្ឍផលិតផលប្រចាំតំបន់ និងផលិតផលប្រពៃណី លើកកំពស់តម្លៃវប្បធម៌ក្នុងស្រុក យើងជឿជាក់ថា ផលិតផល OCOP របស់ Bac Lieu នឹងកាន់តែរីកចម្រើនខ្លាំង ការគ្របដណ្តប់កាន់តែទូលំទូលាយ នាំមកនូវតម្លៃកាន់តែច្រើនដល់ខេត្តជាពុំខាន”។

ដោយប្រធានបទ “តំបន់ជនបទ Bac Lieu - ភាពរស់រវើកថ្មី រូបរាងថ្មី” មហោស្រពកសិកម្ម ទេសចរណ៍ជនបទ និងផលិតផល OCOP របស់ខេត្ត Bac Lieu បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានសកម្មភាពចម្រុះ និងសម្បូរបែបជាច្រើន៕

ប្រតិកម្មទៅវិញ