(VOVworld)- នារសៀលថ្ងៃទី២៨មិនា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាម បានរៀបចំសន្និសីទកាសែតស្តីពីស្ថានភាពបំពុល
ដោយគ្រាប់បែកមីននិងការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយ
សង្គ្រាមនៅវៀតណាម។នេះជាសកម្មភាពឆ្ពោះទៅរំលឹកទិវាពិភពលោក បង្ការប្រ
ឆាំងគ្រាប់បែកមីន (ថ្ងៃទី៤មេសា)។
|
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Phúc Hằng/TTXVN) |
វៀតណាមជាប្រទេសមួយត្រូវរងផលប៉ះពាល់ដោយគ្រាប់បែកមីនខ្លាំងបំផុត
លើពិភពលោក។ ពោលគឺ ចំនួនសំណល់គ្រាប់បែកមីននៅសល់ពីសង្គ្រាម គឺប្រ មាណ៨០០ពាន់តោន ដែលរងការបំពុលជាង២០%នៃផ្ទៃដីទូទាំងប្រទេស។ ហើយ
ចំនួនគ្រាប់បែកមីន មិនទាន់ផ្ទុះស្ថិតរាយប៉ាយនៅខេត្តក្រុងជាច្រើន ក្នុងនោះប្រ
មូលផ្តុំ នៅបណ្តាខេត្តភាគកណ្តាល។ នាប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀតណាម
បានកំណត់ច្បាស់ ភារកិច្ចចម្បងនិងជាភារកិច្ចប្រចាំគឺជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកមីនក្រោយសង្គ្រាម។ ជាពិសេស ការងារជួយឧបត្ថម្ភជនរងគ្រោះ
ដោយ គ្រាប់បែកមីននាពេលកន្លងទៅគឺទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ផង
ដែរ។ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពារសង្គម (ក្រសួងការងារ យុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាម) បានឲ្យដឹងថា៖
“ជារៀងរាល់ឆ្នាំ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបាន
ចេញឯកសារណែនាំឲ្យតំបន់នានាអនុវត្តនូវសកម្មភាពជួយឧបត្ថម្ភជនរងគ្រោះ
ដោយគ្រាប់បែកមីន។ ក្នុងនោះ ផ្តោតសំខាន់លើការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិង
បង្កើតការងារធ្វើសម្រាប់ជនរងគ្រោះ ដូចជាជួយឧបត្ថម្ភរូបសណ្ឋានចិញ្ចឹមគោ
ចិញ្ចឹមជ្រូក ដាំផ្សិត និងអនុវត្តសេវាកម្មអាជីវកម្មមួយចំនួនដែលសមស្របទៅនឹង
សុខភាពរបស់ជនរងគ្រោះក៏ដូចជាសមស្របទៅនឹងតម្រូវការទីផ្សារផងដែរ”។
តាមគម្រោង ពិធីរំលឹកអនុស្សាវរីយ៍ទិវាពិភពលោក បង្ការប្រឆាំងគ្រាប់បែកមីន
នឹងបានប្រារព្ធនាព្រឹកថ្ងៃទី៤មេសា។ ក្រៅពីនេះ កម្មវិធី ជួបប្រាស្រ័យ “ធ្វើដំណើរ
ដើម្បីអនាគតភ្លឺស្វាង” ដោយសមាគមន៍ជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន
វៀតណាមរៀបចំនាយប់ថ្ងៃទី៤មេសានៅទីក្រុងហាណូយ៕