កីឡាអូឡាំពិករដូវរងារ Pyeongchang 2018 - សារឆ្ពោះទៅរកសន្តិភាព |
នាល្ងាចថ្ងៃទី ៩ កុម្ភៈ គណប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋ ប.ប.ក ដឹកនាំដោយប្រធានគណអធិបតីក្រុមប្រឹក្សាប្រជាជនកំពូលកូរ៉េខាងជើង លោក Moon Jae-in ព្រមទាំងសមាជិកអមដំណើរចំនួន ២២ នាក់ទៀតបានអញ្ជើញមកដល់ កូរ៉េខាងត្បូង ដើម្បីចូលរួមពិធីបើក អូឡាំពិករដូវរងារ Pyeongchang២០១៨ និងមានជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ផងដែរ។
ក្នុងបម្រែបម្រូលទាក់ទិនមួយទៀត លោក Moon Jae-in និង អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នាថ្ងៃទី ៩ កុម្ភៈ បានអះអាងនូវកិច្ចសន្យាខិតខំប្រឹងប្រែងធានាឲ្យអូឡាំពិករដូវរងារ Pyeongchang ២០១៨ប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើយសង្កត់ធ្ងន់ថាព្រឹត្តិការណ៍កីឡានេះនឹងគូសសញ្ញានៃការ ចាប់ផ្ដើមកសាងខឿនសន្តិភាពពិភពលោកផងដែរ៕