ទិដ្ឋភាពនៃការបំផ្ទុះគ្រាប់បែករថយន្តនៅទីក្រុង Bogota |
យោងតាមព័ត៌មានពីភ្នាក់ងាររដ្ឋអាជ្ញាបានឲ្យដឹងថា មុខសញ្ញាដែលបើករថយន្តផ្ទុកគ្រាប់បែក មានឈ្មោះថា Jose Aldemar Rojas Rodriguez និងត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពភេរវកម្មដ៏សាហាវ។ លទ្ធផលនៃការត្រួតពិនិត្យជាបឋមបានបង្ហាញឲ្យឃើញថា រថយន្តផ្ទុកគ្រឿងផ្ទុះប្រមាណ ៨០ គីឡូក្រាម នៅពេលដែលអនុវត្តការវាយប្រហារនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមិនទាន់កំណត់បានថាតើមានអង្គការណាមួយឈរនៅពីក្រោយខ្នងនៃករណីភេរវកម្មដ៏សាហាវនេះទេ។ ក្នុងថ្ងៃដដែលនេះ អង្គការសហប្រជាជាតិក៏បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបំផ្ទុះគ្រាប់បែករថយន្តនៅវិទ្យាស្ថាននគរបាលជាតិផងដែរ៕