កីឡាទូក​រ៉ូអ៊ីង​នាំមកនូវមេដាយ​ដំបូង​គេ​សម្រាប់ក្រុម​កី​ឡាវៀតណាមនៅ ASIAD ១៩

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ (ASIAD ១៩) នៅទីក្រុង Hangzhou (ប្រទេសចិន) កីឡាការិនីទូករ៉ូអ៊ីងចំនួន ៤ នាក់របស់ក្រុមវៀតណាមបានចូលរូមការប្រកួតចុងក្រោយនៃវិញ្ញាសារ ទូករ៉ូអ៊ីងក្រុមនារី៤នាក់ប្រភេទចែវមួយ។ 
កីឡាទូក​រ៉ូអ៊ីង​នាំមកនូវមេដាយ​ដំបូង​គេ​សម្រាប់ក្រុម​កី​ឡាវៀតណាមនៅ ASIAD ១៩ - ảnh 1ក្រុមកីឡាការិនីទូករ៉ូអ៊ីងវៀតណាមដណ្ដើមបានមេដាយសំរិទ្ធនៅ ASIAD ១៩។ រូបថត៖ VOV

ក្រុមកីឡាការិនីទូករ៉ូអ៊ីងវៀតណាម ប្រកួតបានយ៉ាងល្អហើយបានជប់ចំណាត់ថ្នាក់លេខ៣ ដោយប្រើថិរវេលា ៦ នាទី ៥២ វិនាទី ៣៥។ មេដាយមាសបានទៅលើក្រុមទូករ៉ូអ៊ីងនារីចិន ខណៈដែលមេដាយប្រាក់បានទៅលើក្រុមជប៉ុន។ លោក Dang Ha Viet ប្រធានគណៈប្រតិភូកីឡាវៀតណាមចូលរួមASIAD ១៩ បានឲ្យដឹងថា៖ “នេះគឺជាមេដាយដំបូងគេរបស់គណៈប្រតិភូកីឡាវៀតណាម ដែលជាជំហានឆ្ពោះទៅមុខ មិនត្រឹមតែសម្រាប់កីឡាប្រណាំងទូកប៉ុណ្ណោះទេ ថែមទាំងអត្តពលិកផ្សេងទៀតក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់”។

នៅថ្ងៃដំបូងនៃការប្រកួតបន្ទាប់ពីពិធីបើក ASIAD ១៩ គណៈប្រតិភូកីឡាវៀតណាមបានចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន១៤ រួមមាន៖ បាញ់កាំភ្លើង ប៊ុកសីង បាល់ទាត់បុរស វាយកូនឃ្លីលើតុ ហែលទឹក អុក កីឡាគុនដាវ កីឡាអេឡិចត្រូនិក យូដូ ជិះទូករ៉ូអ៊ីង តេក្វាន់ដូ តេនីស កាយសម្ព័ន្ធ និងវូស៊ូ។

នារសៀលថ្ងសទី ២៤ ខែកញ្ញា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតតេក្វាន់ដូបុរស អ្នកប្រដាល់
Tran Ho Duy របស់វៀតណាមបានឈ្នះមេដាយសំរឹទ្ធ បន្ទាប់ពីចាញ់អ្នកប្រដាល់កូរ៉េខាងត្បូង
Kor Kang Wanjin៕

ប្រតិកម្មទៅវិញ