កីឡាការិនី Diep Thi Huong ឈ្នះមេដាយមាសនៅការប្រកួតប្រណាំងទូកកាណូអាស៊ី

Chia sẻ

(VOVWORLD) - ការប្រកួតនេះស្ថិត ក្នុងក្របខ័ណ្ឌនៃការប្រកួតជម្រុះអូឡាំពិក និងការប្រកួតប្រណាំងទូកកាណូជើងឯកអាស៊ី ដែលប្រព្រឹត្តិទៅ ប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៨-២១ ខែមេសា។

កីឡាការិនី Diep Thi Huong ឈ្នះមេដាយមាសនៅការប្រកួតប្រណាំងទូកកាណូអាស៊ី - ảnh 1ការិនីប្រណាំងទូក Diep Thi Huong។
សហព័ន្ធកីឡាប្រណាំងទូកវៀតណាមនាថ្ងៃទី ១៩ មេសា បានប្រកាសថា កីឡា ការិនីប្រណាំងទូក Diep Thi Huong បានឈ្នះមេដាយមាសក្នុងវិញ្ញាសា ៥០០ ម៉ែត្រ ផ្នែកនារី ក្នុងការប្រកួតប្រណាំងទូកកាណូជើងឯកអាស៊ីឆ្នាំ២០២៤។ ការប្រកួតនេះស្ថិត ក្នុងក្របខ័ណ្ឌនៃការប្រកួតជម្រុះអូឡាំពិក និងការប្រកួតប្រណាំងទូកកាណូជើងឯកអាស៊ី ដែលប្រព្រឹត្តិទៅ ប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៨-២១ ខែមេសា។
ក្នុងការប្រកួតលើកនេះ កីឡាការិនីប្រណាំងទូក Diep Thi Huong បានវ៉ាដាច់ គូប្រជែងខ្លាំងៗទាំង៧នាក់នៅអាស៊ី ក្នុងនោះមានកីឡាការិនីមកពីតៃវ៉ាន់ (ចិន) ថៃ ឥណ្ឌូណេស៊ី កាហ្សាក់ស្ថាន ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ដើម្បីដណ្ដើមបានមេដាយ មាសដោយស្នាដៃ ២ នាទី ១៨ វិនាទី ១៧៨៕

ប្រតិកម្មទៅវិញ