កីឡាករ Quyet Chien និង Phuong Vinh បានចូលរួមការប្រកួតប៊ីយ៉ាពិភពលោក

Chia sẻ
(VOVWORLD) - កីឡាករប៊ីយ៉ាចំនួនពីររូបគឺ Tran Quyet Chien និង Bao Phuong Vinh នឹងតំណាងឱ្យប្រទេសវៀតណាមទៅចូលរួមការប្រកួតកីឡាប៊ីយ៉ាការ៉ុម៣បាំង(3-Cushion Carom) ពិភពលោក នៅខែមីនាឆ្នាំនេះ នៅទីក្រុង Viersen ប្រទេសអាល្លឺម៉ង់។
កីឡាករ Quyet Chien និង Phuong Vinh បានចូលរួមការប្រកួតប៊ីយ៉ាពិភពលោក - ảnh 1Bao Phuong Vinh ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកពិភពលោកកីឡាប៊ីយ៉ាការ៉ុម៣បាំង ជាមួយ Tran Quyet Chien ក្នុងទីក្រុង Ankara ប្រទេសតួគី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ រូបថត៖ UMB

ការប្រកួតនេះមាន ១៦ ក្រុម ចែកចេញជា ៤ពូល ដោយពូលនីមួយៗមាន ៤ ក្រុម។ ក្រុមនីមួយៗនឹងមានកីឡាករពីរនាក់ចូលរួមប្រកួតប្រជែង។ នេះជាលើកទីមួយហើយរបស់ Phuong Vinh បានចូលរួមក្នុងការប្រកួតនេះ ខណៈដែល Quyet Chien បានតំណាងឱ្យវៀតណាមចូលរួមការប្រកួតចំនួនប្រាំលើកហើយ។ វៀតណាមស្ថិតក្នុងពូល A ជាមួយទួរគី អេស្ប៉ាញ និងអាហ្សង់ទីន។ ទួរគីត្រូវបានចាត់ទុកថាជាគូប្រជែងដ៏ធំបំផុត ដែលបានឈ្នះជើងឯកចំនួនបីលើកជាប់ៗគ្នា។ វៀតណាមគឺជាក្រុមតែមួយគត់ដែលមានកីឡាករទាំងពីរស្ថិតនៅក្នុង Top ១០ នៅលើពិភពលោក តាមចំណាត់ថ្នាក់របស់សសហព័ន្ធប៊ីយ៉ាពិភពលោក (UMB) ៕

ប្រតិកម្មទៅវិញ