កីឡាកាយសម្ព័ន្ធវៀតណាមដណ្ដើមបានមេដាយមាសចំនួន ៤ នៅការប្រកួតដណ្ដើមពានរង្វាន់ពិភពលោក ( VnExpress) |
ក្រុមកីឡាវ័យក្មេងរបស់វៀតណាមដណ្ដើមបានមេដាយចំនួន ១២ ក្នុងនោះមានមេដាយមាសចំនួន ៤ នៅក្នុងការប្រកួតកីឡាកាយសម្ព័ន្ធដណ្ដើមពានរង្វាន់ដែលទើបនឹងបានបិទបញ្ចប់នៅហុងគ្រី។បណ្ដាកីឡាករដណ្ដើមបានមេដាយមាសរួមមាន៖ កីឡាករ Van Vi Luong កីឡាករ Nguyen Van Khanh Phong កីឡាករ Dang Ngoc Xuan Thien និងកីឡាករ Nguyen Phuoc Hai។
ទន្ទឹមនឹងជោគជ័យនេះ ប្រសិនបើទទួលបានការយកចិត្តទុកដាក់ល្អ ក្រុមកីឡាករពោលខាងលើ នឹងក្លាយជា អ្នកស្នងតំណែងដ៏ពោរពេញទៅដោយសក្កានុភាពរបស់កីឡាកាយសម្ព័ន្ធវៀតណាមលើឆាកអន្ដរជាតិនាពេល
អនាគត៕