ទាហានរុស្ស៊ីត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Almaty។ (រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី)
|
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាហ្សាក់ស្ថានដែលបានបង្ហោះនៅលើបណ្តាញ Telegram កងកម្លាំងរក្សាសន្តិភាពនេះនឹងស្នាក់នៅជាបណ្តោះអាសន្នក្នុងប្រទេសកាហ្សាក់ស្ថាន ហើយនឹងចាកចេញពីប្រទេសនេះបន្ទាប់ពីអស្ថិរភាពនយោបាយត្រូវបានគ្រប់គ្រងទាំងស្រុង ប្រហែលក្នុងរយៈពេល ១-២ សប្តាហ៍ខាងមុខ។ កាហ្សាក់ស្ថានក៏បានប្រកាសថា មន្ត្រីអនុវត្តច្បាប់របស់ខ្លួននឹងធ្វើការស៊ើបអង្កេតលើមូលហេតុនៃចលាចលហិង្សា ហើយលទ្ធផលនៃការស៊ើបអង្កេតនឹងជូនដំណឹងដល់សហគមន៍អន្តរជាតិ។
បាតុកម្មនៅកាហ្សាក់ស្ថានបានចាប់ផ្តើមផ្ទុះឡើងនៅថ្ងៃទី ២ ខែមករា។ បាតុករបានប្រឆាំងជំទាស់នឹងការបញ្ឈប់ការឧបត្ថម្ភតម្លៃរបស់រដ្ឋាភិបាលចំពោះឧស្ម័នរាវ(LPG) ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងទ្វេដងនៅកន្លែងជាច្រើន។ បន្ទាប់មក បាតុកម្មបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់មូលដ្ឋានជាច្រើនហើយបានកើនឡើងជាចលាចលហិង្សា។ លោកប្រធានាធិបតី Kassym-Jomart Tokaev បានស្នើឱ្យរុស្ស៊ីនិងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO) ដាក់ពង្រាយកងកម្លាំងទៅកាន់ប្រទេសនេះ ដើម្បីជួយរក្សាសន្តិភាព។ អាជ្ញាធរកាហ្សាក់ស្ថានបានបញ្ជាក់ថា ច្បាប់និងសណ្តាប់ធ្នាប់ត្រូវបានស្ដារឡើងវិញនៅគ្រប់តំបន់នៃប្រទេសនៅថ្ងៃទី៧ ខែមករា។ ប៉ុន្តែ ស្ថានការណ៍នៅតែមានភាពតានតឹងនៅក្នុងរដ្ឋធានី Almaty៕