ចលាចលហិង្សានៅទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។ (រូបថត៖ AFP/TTXVN) |
យោងតាមក្រសួងមហាផ្ទៃកាហ្សាក់ស្ថាន មានបុគ្គលិកសន្តិសុខយ៉ាងហោចណាស់ចំនួន ១៨នាក់បានស្លាប់ និងជាង៧៤០នាក់ទៀតរងរបួសនៅក្នុងចលាចលហិង្សា។ កងកម្លាំងមានសមត្ថកិច្ចកាហ្សាក់ស្ថានបានចាប់ខ្លួនមនុស្សចំនួន ៤.៤០៤នាក់។ បាតុកម្មហិង្សាបានកើនឡើងនៅតំបន់ជាច្រើនក្នុងប្រទេសកាហ្សាក់ស្ថាន ដើម្បីប្រឆាំងនឹងការដំឡើងថ្លៃឥន្ធនះជាតិ។ អស្ថេរភាពសន្តិសុខបានបង្ខំឱ្យលោកប្រធានាធិបតី Tokaev ប្រកាសភាពអាសន្ន នៅក្នុងខេត្ត/ក្រុងសំខាន់ៗជាច្រើន រួមទាំងខេត្ត Mangistau ទីក្រុង Almaty និងរដ្ឋធានី Nur-Sultan ផងដែរ។
នៅចំពោះមុខនឹងស្ថានការណ៍អំពើហិង្សាកាន់តែកើនឡើង ដែលត្រូវបានចាតទុកថា បង្កឡើងដោយក្រុមភេរវករនៅពីក្រោយឆាកនោះ លោកប្រធានាធិបតី Tokaev នៅយប់ថ្ងៃទី ៥ ខែមករា ត្រូវស្នើរសុំការគាំទ្រពីប្រទេសជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខរួម (CSTO)។ មេដឹកនាំកាហ្សាក់ស្ថានរូបនេះ បានជឿជាក់ថា ក្រុមភេរវករដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ បានទទួលការបណ្តុះបណ្តាលនៅឯបរទេស ដូច្នេះហើយអាចចាត់ទុកថាជាអំពើភេរវកម្មអន្តរជាត៕