កាសែតអាឡឺម៉ង់កោតសរសើរចំពោះការដែលវៀតណាមបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid19 ដោយភាពម្ចាស់ការនិងប្តូរផ្តាច់

Chia sẻ
(VOVWORLD) - ក្នុងបរិបទដែលជំងឺរាត្បាតកូវីដ ១៩ ( Covid19) កំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងបណ្តាប្រទេសដែលបានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់នឹងជំងឺនេះ កាសែត Junge Welt របស់អាល្លឺម៉ង់បានផ្សាយអត្ថបទមួយដែលសរសើរអំពីប្រតិកម្មនិងទប់ស្កាត់យ៉ាងប្តូរផ្តាច់របស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ    ដ៏កាចសាហាវនេះ។
កាសែតអាឡឺម៉ង់កោតសរសើរចំពោះការដែលវៀតណាមបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid19 ដោយភាពម្ចាស់ការនិងប្តូរផ្តាច់ - ảnh 1 កាសែតអាឡឺម៉ង់កោតសរសើរចំពោះការដែលវៀតណាមបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid19 ដោយភាពម្ចាស់ការនិងប្តូរផ្តាច់ (រូបថត៖ Junge Welt)

ក្នុងអត្ថបទនេះ អ្នកនិពន្ធ Stefan Kühner បានឲ្យដឹងថានៅពេលដែលជំងឺរាតត្បាត កូវីដ១៩ ត្រូវបានរកឃើញនៅវៀតណាមនោះ  រដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័សនិងប្តូរផ្តាច់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាល ដាលនៃជម្ងឺនេះតែម្តង។ វៀតណាមបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការធ្វើតេស្តវីរុស SARS-CoV-2 នៅ ពេលដែលសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធា បានសហការជាមួយក្រុមហ៊ុន Viet A ដើម្បីបង្កើតឧបករណ៍ធ្វើតេស្តវីរុស។

ឧបករណ៍ធ្វើតេស្តនេះ មិនត្រឹមតែផ្តល់នូវលទ្ធផលត្រឹមត្រូវខ្ពស់យោងតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងមានតំលៃត្រឹមតែពី ១៧ ទៅ ២៦ ដុល្លារអាមេរិក ពោលគឺទាបជាងបើធៀននឹងតម្លៃប្រប្រមាណ ២០០ អឺរ៉ូនៅប្រទេសអាឡឺម៉ង់ទៀតផង។

រហូតមកដល់ពេលនេះផលិតផលនេះត្រូវបានប្រទេសជាង ២០ នៅលើពិភពលោកស្នើបញ្ជាទិញ ដែលក្នុងនោះរួមមានប្រទេសអ៊ីតាលី អាល្លឺម៉ង់និងទួរគី ផងដែរ៕

ប្រតិកម្មទៅវិញ