កាសែតអាល្លឺម៉ង់ស្ងើចសរសើរទេពកោសល្យសីលធម៍របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap

Theo VOV -
Chia sẻ
Vovworld-កាសែតជាច្រើនរបស់អាល្លឺម៉ង់បន្តចុះផ្សាយ
អត្ថបទស្ងើច​សរសើរ​ទេពកោសល្យនិងគោលដៅយោធា
ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap

កាសែតអាល្លឺម៉ង់ស្ងើចសរសើរទេពកោសល្យសីលធម៍របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap - ảnh 1
កាសែតអាល្លឺម៉ង់ស្ងើចសរសើរទេពកោសល្យសីលធម៍របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap (baodongnai.com)



Vovworld-កាសែតជាច្រើនរបស់អាល្លឺម៉ង់បន្តចុះផ្សាយអត្ថបទស្ងើច​សរសើរ​ទេព
កោសល្យនិងគោលដៅយោធាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ក្រោយរយៈពេល១៤ថ្ងៃមរណភាពរបស់នាយឧត្តមសេនីយ៍។ កាសែត “ប្រទេស​
អាល្លឺម៉ង់​​ថ្មី” ចុះផ្សាយនាថ្ងៃទី១៧តុលាបានឲ្យដឹងថា ក្នុងប៉ុន្មាន​ថ្ងៃនេះ កាសែត
របស់លោក​ខាង​លិចបានប្រៀបនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាមួយបណ្ដា​
មេបញ្ជា​ការ​ល្បីឈ្មោះលើពិភពលោក។ តាមអ្នកនិពន្ធថា គោលដៅយោធារបស់​
នាយឧត្តម​សេនីយ៍ Giap មិនមែនដើម្បីឈ្លានពាន​ប្រទេស​ផ្សេងៗឡើយ តែសំដៅ
បញ្ឈប់ការ​ត្រួតត្រារបស់បរទេសនៅស្រុកកំណើតខ្លួនប៉ុណ្ណោះ។ នោះជាមូលហេតុ
ដែលប្រជាជនវៀត​ណាម​គោរពរាប់អានលោកដូចជាវីរជនជាតិ​មួយរូប។ មុននោះ កាសែតពិភពលោកក្មេង របស់អាល្លឺម៉ង់បានមានអត្ថបទ​សរសេរ​ដ៏វែងនិងជ្រាល
ជ្រៅអំពីមនោសញ្ចេតនា​របស់​ប្រជាជនវៀតណាមចំពោះ​នាយឧត្តមសេនីយ៍ Vo
Nguyen Giap ក្នុងពិធីរំលឹក​វិញ្ញាណក្ខ័ន្ធ​លោក។ កាសែត​អេលិចត្រូនិកជាច្រើនទៀត
របស់អាល្លឺម៉ង់ក៏ចុះផ្សាយព័ត៌មានរូបថតស្ងើចសរសើរទេពកោសល្យយោធារបស់
នាយឧត្តមសេនីយ៍ Vo Nguyen Giap ផងដែរ៕

ប្រតិកម្មទៅវិញ