Die Zeit បានឲ្យដឹងថា កិច្ចប្រជុំបែបនេះត្រូវបានចាត់ទុកថា ប្រព្រឹត្តទៅដោយមានការចូលរួមពីទីប្រឹក្សានយោបាយនៃប្រទេសទាំងពីរសំដៅពិភាក្សាលើការសម្របសម្រួលដែលមានសក្តានុពល។ ការចរចាបានធ្វើឡើងក្នុងទីក្រុងមួយចំនួនដូចជា Copenhagen របស់ប្រទេសដាណឺម៉ាក, Kiev របស់អ៊ុយក្រែន, Davos របស់ប្រទេសស្វីស និង Jeddah របស់អារ៉ាប៊ីសាអូឌីត។ ក្រុមប្រទេសឧស្សាហកម្ម (G7) និងប្រទេសចិនកំពុងតាមដានយ៉ាងប្រកៀកប្រកិត ចំពោះកាយវិការទាំងនោះ។
យោងទៅតាម Die Zeit ផងដែរ សំណួរបញ្ហាបច្ចុប្បន្នមិនមែនជាលទ្ធភាពនៃការចាប់ផ្តើមដំណើរការចរចាសន្តិភាពទេ ប៉ុន្តែជាពេលវេលា និងវិធីសាស្រ្តនៃការរៀបចំការចរចាទាំងនេះប៉ុណ្ណោះ៕