កាសែតអាមេរិកអំពាវនាវឲ្យរដ្ឋអំណាចទទួលស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម |
នាថ្ងៃទី២៥ មិថុនា ថ្ងៃធ្វើការដំបូងនៃឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue នៅរដ្ឋធានីវ៉ាស៊ីនតោន (អាមេរិក) កាសែត The Washington Times បានចុះផ្សាយអត្ថបទវិភាគមួយដែលបានចាត់ទុកថា៖ អាមេរិកគប្បីទទួល ស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។ តាមនោះ វៀតណាមនិងអាមេរិក បានក្លាយទៅជាដៃគូលើគ្រប់ជ្រុងជ្រោយ។ ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍន៍ យ៉ាងលឿនគិតតាំងពីពេលភាគីទាំងពីរបានប្រក្រដីភាពទំនាក់ទំនងឆ្ពោះទៅ អនាគតថ្មីដោយមានទស្សនៈវិស័យពោរពេញទៅដោយយថាទស្សន៍។ តាមអត្ថបទសរសេរថា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (BTA) វៀតណាម-អាមេរិកដែលត្រូវបានចុះហត្ថលេខានាឆ្នាំ ២០០១ បានផ្តល់នូវសញ្ញាវិជ្ជមាន សំរាប់វិនិយោគិន ពិសេសគឺបណ្ដាវិនិយោគិនបរទេសដែលមានគោលបំណងវិនិ យោគចូលក្នុងវៀតណាម។ ប៉ុន្តែ រហូតមកដល់ពេលនេះ អាមេរិកមិនទាន់ទទួល ស្គាល់ខឿនសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមនៅឡើយ។ មជ្ឈដ្ឋានអ្នកជំនាញការ នយោបាយនៅមានសុទិដ្ឋិនិយមអំពីការបោះជំហានវិជ្ជមានរបស់វៀតណាមក្នុង ការទទួលបានបទដ្ឋាននៃខឿនសេដ្ឋកិច្ចទីផ្សារមួយ។
អត្ថបទវិភាគរបស់សាស្ត្រាចារ្យ Carlyle Thayer មហាវិទ្យាល័យ New South Wales Canberra ចំណុះវិទ្យាស្ថានការពារជាតិអូស្ត្រាលី បានចាត់ទុកថា៖ ប្រសិនបើវៀតណាមត្រូវបានទទួលស្គាល់ជាខឿនសេដ្ឋកិច្ចទីផ្សារ «វៀតណាម នឹងទទួលកំរិតពន្ធរដ្ឋការរបស់អាមេរិកទាបជាងបច្ចុប្បន្ន»។ តាមកាសែត The Washington Times ដែរថា៖ សេដ្ឋកិច្ចវៀតណាមត្រូវបានវាយតំលៃជាតារាដែល កំពុងរះឡើងនៅអាស៊ី-អាគ្នេយ៍។ ដើម្បីបង្កើនថែមទៀតទំនាក់ទំនងវៀតណាម -អាមេរិក អត្ថបទសរសេរបានចាត់ទុកថា៖ អាមេរិកគប្បីទទួលស្គាល់ខឿន សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ធានាសន្តិសុខសុវត្ថិភាពនាវាចរណ៍ដោយមាន ការធ្វើសមយុទ្ធកងទ័ពជើងទឹករួម ហើយតែងតែដាក់ពង្រាយសកម្មភាពយាម ល្បាតនាវាចរណ៍សេរីនៅសមុទ្រខាងកើត៕