កាសែត​អន្តរជាតិវាយតម្លៃថា វៀតណាមជា “មេដែក” ទាក់ទាញ FDI

Chia sẻ
(VOVWORLD) -  មានកាសែតនិងអ្នកជំនាញអន្តរជាតិជាច្រើនបានវាយតម្លៃថា៖ ដោយមានគោលនយោបាយសេដ្ឋកិច្ចស្ថិរភាព និងទំនុកចិត្តរបស់អ្នកវិនិយោគត្រូវបានពង្រឹងនោះ សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងដោយឥតឈប់ឈរនៅឆ្នាំនេះ និងឆ្នាំក្រោយ បង្កើតកម្លាំងចលករជាវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
កាសែត​អន្តរជាតិវាយតម្លៃថា វៀតណាមជា “មេដែក” ទាក់ទាញ FDI - ảnh 1រោងចក្រទូរស័ព្ទ Samsung វៀតណាម។ (រូបភាព៖ VNA)

ទស្សនាវដ្ដី Thebanker របស់អង់គ្លេស ចេញផ្សាយនៅថ្ងៃទី ២៨ខែមេសា បានចុះផ្សាយអត្ថបទមួយរបស់អ្នកនិពន្ធ Peter Janssen ដោយបញ្ជាក់ថា វៀតណាមបានទប់ទល់នឹងជំងឺរាតត្បាត COVID-19 ប្រសើរជាងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ភាគច្រើន ហើយនឹងបន្តក្លាយជា "មេដែក" ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស(FDI)។ យោងតាមអត្ថបទនេះ ប្រហែល ៤០% នៃក្រុមហ៊ុនជប៉ុនកំពុងសម្លឹងមើលការផ្លាស់ប្តូរផលិតកម្មទៅបរទេស ដោយចាត់ទុកវៀតណាមជាជម្រើសអាទិភាព។ សូម្បីតែក្រុមហ៊ុនចិន ជាពិសេសក្រុមហ៊ុននៅក្នុងចង្កោមខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់វិស័យអេឡិចត្រូនិក បាននិងកំពុងផ្លាស់ប្តូរផលិតកម្មទៅកាន់វៀតណាម។ Thebanker បានកោតសរសើរជាពិសេសចំពោះគោលនយោបាយគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមក្នុងការរក្សាសេដ្ឋកិច្ចឱ្យរីកចម្រើនដោយមិនប្រើកម្មវិធីសង្គ្រោះធំដែលអាចបង្កើនបំណុលសាធារណៈ។

 ចែករំលែកមតិដូចគ្នា គេហទំព័ររបស់អាមេរិក Fiber2fashion បានដកស្រង់របាយការណ៍ថ្មីៗនេះ ដែលមេដឹកនាំធុរកិច្ចអឺរ៉ុបចាត់ទុកវៀតណាមជាគោលដៅទាក់ទាញសម្រាប់ FDI ។ ជាពិសេស មតិមួយចំនួនបានចាត់ទុកថាវៀតណាមជាគោលដៅវិនិយោគមួយក្នុងចំនោមចំណុចក្តៅបំផុតទាំងបីនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Bloomberg ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់វៀតណាមរក្សាបានយ៉ាងល្អ ជាមួយនឹងទឹកប្រាក់ជិត ២៨ ពាន់លានដុល្លារដែលសម្រេចបានក្នុងឆ្នាំ ២០២២។

ទន្ទឹមនឹងនោះ ដោយវាយតម្លៃលើយថាទស្សន៍រយៈពេលមធ្យមនៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ទីភ្នាក់ងារវាយតម្លៃឥណទាន S&P Global Ratings (USA) បានឲ្យដឹងថា កត្តាជំរុញកំណើនវិជ្ជមានជាច្រើនកំពុងបង្កើត "ខ្យល់អំណោយផល" ហើយនឹងបន្តជាសសរស្តម្ភ សម្រាប់កំណើនសេដ្ឋកិច្ចវៀតណាម។ នេះត្រូវបានគេរំពឹងថានឹងជំរុញកំណើនដ៏រឹងមាំនៃGDPសរុបនិងGDP សរុបសម្រាប់មនុស្សម្នាក់នៅវៀតណាម៕

ប្រតិកម្មទៅវិញ