សមាជិកសមាជិការដ្ឋសភាអនុម័តសេចក្តីសំរេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) (រូបថត៖ TTXVN) |
យោងតាមគេហទំព័រនេះបានឲ្យដឹងថា សម្រាប់វៀតណាម កិច្ចព្រមព្រៀងទាំងនេះបានបើកឱកាសសំខាន់ដើម្បីឈានចូលទីផ្សារអឺរ៉ុប ដែលធ្លានប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់ វៀតណាម។
ហើយប្តូរទៅវិញ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប នឹងអភិក្រមបាននូវខឿនសេដ្ឋកិច្ចមួយដែលកំពុងអភវិឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយមានអតិថិជនជាង ១០០ លាននាក់ ព្រមទាំងជាប្រទេសមួយដ៏ស្វាហាប់និងមានប្រព័ន្ធអប់រំប្រកបដោយគុណភាពផងដែរ ។
ទន្ទឹមនឹងនេះដែរ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះក៏មានតម្លៃក្នុងតំបន់ផងដែរ។ ពិតណាស់ថា វៀតណាមនឹងក្លាយជាប្រទេសមួយដើម្បីឲ្យបណ្តាប្រទេសសមាជិក EU អាចឈានចូលក្នុងតំបន់អាស៊ានយ៉ាងងាយស្រួល។ ប្រការនេះនឹងបង្កើតលក្ខណៈអំណោយផលសម្រាប់បណ្តាប្រទេសនានាក្នុងតំបន់ដែលធ្លាប់មានកំណើននិងការអភិវឌ្ឍគួរឱ្យចាប់អាមរម្មណ៍ ហើយថែមទាំង ទាក់ទាញលំហូរវិនិយោគបរទេសយ៉ាងច្រើនផងដែរ៕