កាសែតអង់គ្លេសចុះផ្សាយអំពីការស្ដារឡើងវិញដោយអព្ភូតហេតុរបស់អ្នកជំងឺ Covid-19 ទី៩១ នៅវៀតណាម

Chia sẻ
(VOVWORLD) - តាមនោះ អ្នកជំងឺ Covid-19 រូបនេះជាករណីធ្ងន់ធ្ងរបំផុតនៅវៀតណាម ដោយសារមានពេលខ្លះៗដែលសួតរបស់លោកត្រឹមតែធ្វើសកម្មភាពបាន១០% ប៉ុណ្ណោះ។
កាសែតអង់គ្លេសចុះផ្សាយអំពីការស្ដារឡើងវិញដោយអព្ភូតហេតុរបស់អ្នកជំងឺ Covid-19 ទី៩១ នៅវៀតណាម - ảnh 1 អ្នកជំងឺ Covid-19 ទី៩១ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Cho Ray។

កាសែត Daily Mail (អង់គ្លេស) នាពេលថ្មីៗនេះបានចុះផ្សាយព័ត៌មានស្ដីពីអ្នកជំងឺ Covid-19 ទី៩១នៅ វៀតណាម ដែលជាអ្នកបើកបរយន្តហោះជនជាតិអង់គ្លេសម្នាក់ បានស្ដារឡើងវិញដោយអព្ភូតហេតុក្រោយរយៈពេលច្រើនថ្ងៃស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតនេះ។ តាមនោះ អ្នកជំងឺ Covid-19 រូបនេះជាករណីធ្ងន់ធ្ងរបំផុតនៅវៀតណាម ដោយសារមានពេលខ្លះៗដែលសួតរបស់លោកត្រឹមតែធ្វើសកម្មភាពបាន១០% ប៉ុណ្ណោះ។ ប៉ុន្តែ អាស្រ័យដោយមានវិធីព្យាបាលប្រកបដោយប្រសិទ្ធភាពនិងការព្យាបាលអស់ពីចិត្តពីថ្លើមរបស់បណ្ដាវេជ្ជបណ្ឌិតវៀតណាម ឥឡូវនេះអ្នកជំងឺអាចដឹងខ្លួន ស្ងើច ហើយនិយាយជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញ។ អ្នកជំងឺក៏បានបញ្ចប់ការប្រើប្រាស់ឧបករណ៍ ECMO ក្រោយរយៈពេលជាង៥០ថ្ងៃ ដកដង្ហើមតាមឧបករណ៍នេះផងដែរ។

ពាក់ព័ន្ធដល់អ្នកជំងឺរូបនេះ លោកអគ្គកុងស៊ុលអង់គ្លេស Ian Gibbons នាពេលថ្មីៗនេះបានផ្ញើរសំបុត្រដោយថ្លែងអំណរគុណជូនចំពោះមន្ទីរពេទ្យ Cho Ray និងមន្ទីរពេទ្យជំងឺត្រូពិកមជ្ឈឹមវៀតណាម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីសង្គ្រោះជីវិតសរបស់អ្នកបើកបរយន្តហោះជនជាតិអង់គ្លេសដូចដែលបានបញ្ជាក់ពោលខាងលើ៕

ប្រតិកម្មទៅវិញ