កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

Chia sẻ

(VOVWORLD) - កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម - ảnh 1ប្រធារដ្ឋ លោក To Lam និងប្រធានសហព័ន្ធរុស្ស៊ី លោក Vladimir Putin នៅលើវេទិកាកិត្តិយស (រូបថត៖ Nhan Sang/TTXVN)

អត្ថបទវិភាគថា នៅពេលដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម នៅទីក្រុងហាណូយក្នុងឆ្នាំ ១៩៤៥ គ្មានប្រទេសណាមួយលើពិភពលោកទទួលស្គាល់រឿងនេះ ឬបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមឡើយ។ ក្រោយរយៈពេល ៧៩ ឆ្នាំមក សព្វថ្ងៃនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ ជុំវិញពិភពលោក ក្នុងនោះ ប្រទេសចំនួន៧ ស្ថិតក្នុងកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កាសែតបានសរសេរថា៖ ពេញមួយប្រវត្តិសាស្ត្រវៀតណាមឯករាជ្យ បក្សកុម្មុយនិស្តវៀតណាមបានចាត់ទុករណសិរ្សការទូតជាផ្នែកសំខាន់បំផុតនៃការតស៊ូបដិវត្តន៍ មិនត្រឹមតែដើម្បីឯករាជ្យភាព និងស្វ័យភាពប៉ុណ្ណោះទេ ថែមទាំងធានាបាននូវការអភិវឌ្ឍ និងវឌ្ឍនភាពឆ្ពោះទៅរកអនាគតសង្គមនិយមរបស់ប្រជាជនវៀតណាម។ សព្វថ្ងៃនេះ វិស័យការទូតត្រូវបានផ្តល់តួនាទីត្រួសត្រាយក្នុងការការពារផលប្រយោជន៍របស់ប្រជាជនវៀតណាម។ អត្ថបទបានអត្ថាធិប្បាយថា ជាមួយនឹងបាវចនា "ការទូតដើមឫស្សី" វៀតណាមកំពុងរក្សាទំនាក់ទំនងជាមួយប្រទេសទាំងអស់ ត្រៀមជាស្រេចកិច្ចសហប្រតិបត្តិការរបស់ខ្លួនដោយឈរលើគោលការណ៍សមភាព និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក៕

ប្រតិកម្មទៅវិញ