កូស្តារីកាមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

Chia sẻ
(VOV)_ រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកា Jose Enrique Catillo Barrante បានបញ្ចប់ដំណើរ​បំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី​២៨ តុលា តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ចាប់ពី​ថ្ងៃទី ​២៦​

(VOV)_ រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកា Jose Enrique Catillo Barrante
បាន បញ្ចប់ដំណើរ​បំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី​២៨ តុលា តាមសេចក្ដី អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។ ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ចាប់ពី​ថ្ងៃទី ​២៦​ ដល់ថ្ងៃទី ២៨ តុលា ឆ្នាំ 
២០១៣ រដ្ឋមន្ត្រី Jose Enrique Catillo Barrante បានជួបសម្ដែងការគួរសមនាយករដ្ឋ
មន្ត្រី វៀតណាម លោក  Nguyen Tan Dung ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការ
បរទេស Pham Binh Minh …។ល។

កូស្តារីកាមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
រដ្ឋមន្ត្រី Jose Enrique Catillo Barrant និងនាយករដ្ឋមន្ត្រី Nguyen Tan Dung​ (TTXVN)

          ក្នុងជំនួបសន្ទនាជាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung រដ្ឋមន្ត្រី Jose
Enrique Catillo Barrante បានអះអាងថា៖​រដ្ឋាភិបាលកូស្តារីកា មានគោល​បំណង​បន្តអភិវឌ្ឍន៍ បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ជាមួយវៀត
ណាម។នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖រដ្ឋ ​រដ្ឋាភិបាលវៀត ណាម គាំទ្រការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការលើគ្រប់
វិស័យរវាងវៀត ណាម និងកូស្តារីកា ក្នុងគោល​នយោបាយអភិវឌ្ឍន៍ទំនាក់ទំ
នងជាមួយតំបន់ អាមេរិក​ឡាទិន។

          នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Pham Binh Minh រដ្ឋមន្ត្រី
Jose Enrique Catillo Barrante បានអះអាងថា៖ គោលការណ៍របស់​រដ្ឋា​ភិបាលកូស្តារីកាគឺអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ី -ប៉ាស៊ីហ្វីក ដែលក្នុងនោះមានវៀតណាម ដោយប្រមូលផ្តុំចូលក្នុងបណ្ដា
វិស័យដែលភាគីទាំងពីរមានឧត្តមភាព និងសក្ដានុភាព ជួយឧបត្ថម្ភគ្នា
ទៅវិញទៅមក ​ជំរុញការចុះហត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀង និងការ
ព្រមព្រៀងសហ​ប្រតិបត្តិការ ដើម្បីបង្កើតពង្រាងគតិយុត្តិងាយស្រួលសំ
រាប់ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ…។ល៕

ប្រតិកម្មទៅវិញ