កាសែតប្រទេសឆែកស្ងើចសរសើរនូវសមិទ្ធិរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីនៅវៀតណាម

Chia sẻ
(VOVworld)-គេហទំព័រអេឡិចត្រូនិក Parlamentnilisty.cz របស់សាធារណរដ្ឋ ឆែកបានចុះផ្សាយអត្ថបទមានចំណងជើងថា “សមិទ្ធិក្នុងរយៈពេល៣០ឆ្នាំផ្លាស់ ប្តូរថ្មីនៅវៀតណាម” 

(VOVworld)-គេហទំព័រអេឡិចត្រូនិក Parlamentnilisty.cz របស់សាធារណរដ្ឋ ឆែក
បានចុះផ្សាយអត្ថបទមានចំណងជើងថា “សមិទ្ធិក្នុងរយៈពេល៣០ឆ្នាំផ្លាស់ ប្តូរថ្មី
នៅវៀតណាម” របស់អ្នកនិពន្ធ Pavel Herman ដោយស្ងើចសរសើរនូវសមិទ្ធិ ដែល
វៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មីតាំងពីឆ្នាំ១៩៨៦មកដល់បច្ចុប្បន្ន ។
​យោងតាមអត្ថបទនេះគឺ មហាសន្និបាតបក្សលើកទី៦ដែលប្រារព្ធនាឆ្នាំ១៩៨៦​
បានដើរតួនាទីសំខាន់ក្នុងដំណើការអភិវឌ្ឍន៍នៅវៀតណាម ដោយបានកំណត់
ទិសដៅត្រិះរិះថ្មីដែលដើរទន្ទឹមជាមួយនឹងការអនុវត្តប្រព័ន្ធច្បាប់ថ្មី ឆ្លើយតបនឹង
 បទដ្ឋានអន្តរជាតិ។ អត្ថបទនេះក៏បានដកស្រងការវាយតម្លៃរបស់អ.ស.ប ដែល
ថា  វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំមុខពិភពលោកសម្រេច
ជោគជ័យក្នុងការប្រឆាំងភាពក្រីក្រ ឆ្លើយតបសំណូមពរនៃគោលដៅអភិវឌ្ឍន៍
សហសវត្សរបស់អ.ស.ប។ អត្ថបទបានសន្និដ្ឋានថា សមិទ្ធិនៃគោលនយោបាយ
ផ្លាស់ប្តូរថ្មីក្នុងរយៈពេល៣០ឆ្នាំកន្លងទៅបញ្ជាក់ថាជម្រើសនិងសេចក្តីសម្រេច
របស់វៀតណាមគឺត្រឹមត្រូវនិងសមហេតុសមផល៕

ប្រតិកម្មទៅវិញ