កាសែតបារាំងបកស្រាយពីមូលហេតុដែលវៀតណាមគ្រប់គ្រងដោយជោគជ័យនូវការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) - កាសែត “Le Figaro” ក្នុងច្បាប់ចុះផ្សាយនៅថ្ងៃទី ១៩ ខែមេសា បានបកស្រាយ ពីមូលហេតុនៃជោគជ័យរបស់វៀតណាមក្នុងការទប់ស្កាត់វីរុស SARS-CoV-2 មិនឱ្យឆ្លងរាលដាលនៅក្នុងសហគមន៍។ 

ដោយមានអ្នកឆ្លងចំនួន ២៦៨ នាក់ ក្នុងនោះ  អ្នកដែលជាសះស្បើយចំនួន ២០២ នាក់ ហើយគ្មានអ្នកស្លាប់ វៀតណាមកំពុងក្លាយជា “គំរូ” សម្រាប់ប្រទេសលោកខាងលិច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ផងដែរ។   

ទន្ទឹមជាមួយគ្នានោះ អត្ថបទក៏បានដកស្រង់ចំលើយរបស់លោក Kidong Park - តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ដោយបកស្រាយថាៈ  បន្ទាប់ពីករណីឆ្លងដំបូងដែលបានរកឃើញនៅចិននោះ ភ្លាមៗ រដ្ឋាភិបាលវៀតណាមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការគំរាមកំហែង។ ហេតុដូច្នេះ ចាប់តាំងពីពាក់កណ្តាលខែមករាមក គណៈកម្មាធិការដោះស្រាយវិបត្តិត្រូវបានបង្កើតឡើង ដោយប្រមូលផ្តុំក្រសួងទីភ្នាក់ងារនិងអ្នកវិទ្យាសាស្ត្រជាច្រើន ដើម្បីធ្វើការព្យាករណ៍អំពីការផ្ទុះឡើងនៃ COVID-19។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រកាស “សង្គ្រាម” ប្រឆាំងនឹង COVID0-19 ហើយតម្រូវឲ្យការ “ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺដូចប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។ យ៉ាងណាមិញ រាល់ការខិតខំរបស់រដ្ឋាភិបាលវៀតណាម សុទ្ធតែទទួលការគាំទ្រ និងការស្រុះចិត្តគំនិតពីប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ