កសាងវប្បធម៌ និងបទដ្ឋានមនុស្សវៀតណាមក្នុងសម័យកាលថ្មី

Chia sẻ
(VOVWORLD) - សិក្ខាសាលាជាតិស្តីពី “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងសម័យកាលថ្មី” នឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ និងតភ្ជាប់តាមអ៊ីនធឺណែត ជាមួយទីតាំងផ្សាយផ្ទាល់នៅទីក្រុង Hue និងទីក្រុងហូជីមិញ។ 
កសាងវប្បធម៌ និងបទដ្ឋានមនុស្សវៀតណាមក្នុងសម័យកាលថ្មី - ảnh 1អនុប្រធានកណៈកម្មការឃោសនាអប់រំមជ្ឈឹម លោក Le Hai Binh និងលោក Tran Thanh Lam អញ្ជើញជាប្រធានសន្និសីទកាសែត។ (រូបថត៖ Nguyen Nhung/VOV)

សិក្ខាសាលានេះ មានគោលដៅ អនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស តាមនោះ ផ្តោតលើការស្រាវជ្រាវ កសាង និងអនុវត្តជាក់ស្តែងនូវប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ និងស្តង់ដារមនុស្សវៀតណាម ដោយផ្សាភ្ជាប់នឹងការថែរក្សានិងលើកកម្ពស់តម្លៃគ្រួសាររបស់វៀតណាមក្នុងសម័យកាលថ្មី។

កសាងវប្បធម៌ និងបទដ្ឋានមនុស្សវៀតណាមក្នុងសម័យកាលថ្មី - ảnh 2លោក Nguyen Minh Nhut ជូនដំណឹងដល់ប្រព័ន្ធសារព័ត៌មាន។ (រូបថត៖ Nguyen Nhung/VOV)

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានកណៈកម្មការឃោសនាអប់រំមជ្ឈឹមលោក Tran Thanh Lam ប្រធានគណៈកម្មាធិការរៀបចំសិក្ខាសាលានេះបានឲ្យដឹងថា៖ “សិក្ខាសាលាបានប្រមូលផ្តុំនូវអ្នកស្រាវជ្រាវ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកគ្រប់គ្រងផ្នែកវប្បធម៌ ដើម្បីផ្លាស់ប្តូរយោបល់ កំណត់សារៈសំខាន់និងអត្ថន័យរបស់ប្រព័ន្ធតម្លៃដែលយើងកំពុងឆ្ពោះទៅរក។ ជាពិសេស ដើម្បីរួមចំណែកក្នុងការកសាង ពង្រីកតម្លៃ និងកម្លាំងពលំរបស់ប្រជាជនវៀតណាម ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ គោលដៅនៃសិក្ខាសាលានេះ គឺផ្តោតលើការបំភ្លឺនូវខ្លឹមសារ ន័យបង្កប់ និងកត្តាជាមូលដ្ឋាននៃប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារនិងស្តង់ដារមនុស្សវៀតណាមក្នុងសម័យកាលថ្មី”៕

ប្រតិកម្មទៅវិញ