កសាងផែនការនិងដាក់អោយដំណើរការនូវកម្មវិធីសហប្រតិបតិ្តការធ្វើសកម្មភាពជាតិស្ដីពីប្ល៉ាស្ទិកសម្រាប់វៀតណាម

Chia sẻ
(VOVWORLD) - នៅទីនេះ អនុប្រធានអគ្គនាយកដ្ឋានបរិស្ថានលោក Hoang Van Thuc បានអោយដឹងថា នាខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានបំផុសចលនាប្រឆាំងនឹងការបញ្ចេញចោលសំរាមប្ល៉ាស្ទិក ក្នុង នោះកាត់បន្ថយការប្រើប្រាស់ផលិតផលប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដង។ 
កសាងផែនការនិងដាក់អោយដំណើរការនូវកម្មវិធីសហប្រតិបតិ្តការធ្វើសកម្មភាពជាតិស្ដីពីប្ល៉ាស្ទិកសម្រាប់វៀតណាម - ảnh 1 រថយន្តឃោសនា "និយាយទេជាមួយគ្រឿងប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដង" នៅទីក្រុងដាណាំង (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី១៧ ខែកក្កដា អគ្គនាយកដ្ឋានបរិស្ថានវៀតណាម សហការ ជាមួយវេទិកាសេដ្ឋកិច្ចពិភពលោកបានរៀបចំកិច្ចប្រជុំអំពីការកសាងផែនការនិងដាក់អោយដំណើរការនូវកម្មវិធីសហប្រតិបតិ្តការធ្វើសកម្មភាពជាតិស្ដីពីប្ល៉ាស្ទិក សម្រាប់វៀតណាម។ នៅទីនេះ អនុប្រធានអគ្គនាយកដ្ឋានបរិស្ថានលោក Hoang Van Thuc បានអោយដឹងថា នាខែមិថុនា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានបំផុសចលនាប្រឆាំងនឹងការបញ្ចេញចោលសំរាមប្ល៉ាស្ទិក ក្នុង នោះកាត់បន្ថយការប្រើប្រាស់ផលិតផលប្ល៉ាស្ទិកដែលប្រើប្រាស់តែម្ដង។ នា គ្រាដំបូង បណ្ដាផ្សារទំនើបមិនប្រើប្រាស់ផលិត ផលប្ល៉ាស្ទិកដែលប្រើតែម្ដង ហើយដល់ឆ្នាំ២០២៥ ហាមឃាត់ទាំងស្រុងការប្រើប្រាស់ផលិតផលប្ល៉ាស្ទិកដែល ប្រើតែម្ដងក្នុងទូទាំងប្រទេស។ វៀតណាមផ្ដល់អាទិភាពដល់ការចូលរួមកម្មវិធីធ្វើ សកម្មភាពសំដៅកាត់បន្ថយសំរាមប្ល៉ាស្ទិក ហើយសន្យានិងជួយជ្រោមជ្រែងយ៉ាង ខ្លាំងក្លាចំពោះយុទ្ធនាការធំៗស្ដីពីការប្រឆាំងនឹងសំរាមប្ល៉ាស្ទិកក្នុងទូទាំងប្រទេសផងដែរ។

        នាយិការកម្មវិធីប្រឆាំងនឹងសំរាមប្ល៉ាស្ទិកទូទាំងពិភពលោកនៃវេទិកាសេដ្ឋ កិច្ចអន្តរជាតិលោកស្រី Cristina បានអោយដឹងថា កិច្ចសហប្រតិបតិ្តការរបស់ វេទិកាសេដ្ឋកិច្ចពិភពលោក មិនត្រឹមតែជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំង ជាមួយសហគ្រាសរដ្ឋនិងឯកជននៅវៀតណាមទៀតផង។ វេទិកា សេដ្ឋកិច្ចពិភពលោកអាចជួយវៀតណាមប្រមូផ្ដុំទិន្នន័យពិបាកដើម្បីបង្កើតឡើង ទិន្នន័យគួរអោយជឿទុកចិត្ត និងកសាងកម្មវិធីធ្វើសកម្មភាពជាក់ស្ដែង។ កម្មវិធី សម្រាប់ភាពជាដៃគូសកលលោកត្រូវបានអនុវត្តន៍ដោយឈរលើសសរទ្រូងចំនួន៣រួមមាន កិច្ចសហប្រតិបតិ្តការរដ្ឋ-ឯកជន ការវិភាគទិន្នន័យ ការវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស កសាងគោល នយោបាយ សំដៅជួយអោយវៀតណាមទទួលការខុសត្រូវអោយបានល្អជាង ក្នុងប្លុកអាស៊ាន៕

ប្រតិកម្មទៅវិញ