|
កសាងបណ្ដាញអ្នកជំនាញការវៀតណាមនៅឯបរទេស |
(VOV)_សិក្ខាសាលាស្ដីពី៖ ការកសាងបណ្ដាញអ្នកជំនាញការវៀតណាមនៅ
ឯបរទេស ត្រូវបានប្រព្រឹត្តទៅនាថ្ងៃទី២៤មិថុនា នៅខេត្ត Quang Ninh (ភាគខាងជើង
វៀតណាម)។ សិក្ខាសាលាលើកនេះបានទាក់ទាញដំណាងចំនួន៧០នាក់ ជាថ្នាក់
ដឹកនាំក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អ្នកជំនាញការអន្តរជាតិ និងជនវៀតណាម
នៅអាមេរិក ជប៉ុន បារាំងអង់គ្លេស ។ នៅទីនេះ លោក Tran Dac Hien ប្រធាននាយក
ដ្ឋានចាត់តាំងនិងកម្មាភិបាល (ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា)បានចាត់ទុកថា៖
ដើម្បីទាក់ទាញ និងពង្រីកតួនាទីរបស់បណ្ដាញអ្នកជំនាញការវិទ្យាសាស្ត្រ និង
បច្ចេកវិទ្យាជនវៀតណាម នៅឯបរទេស គឺវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវ
ផ្តោតទៅលើការទាក់ទាញអ្នកជំនាញការ កសាងបទដ្ឋានរបស់អ្នកវិទ្យាសាស្ត្រ
ក្នុងវិស័យនិមួយៗ៕
សិក្ខាសាលាលើកនេះដើរតួនាទីដ៏សែនសំខាន់ ក្នុងការតភ្ជាប់បណ្ដាអ្នកវិទ្យាសាស្ត្រ បញ្ញាវ័ន្តវៀតណាមនៅឯបរទេស។ បណ្ដាមតិនៅសិក្ខាសាលាលើកនេះ
ជាគ្រឹះដ្ឋានសំខាន់ ដើម្បីបណ្ដាអ្នកតាក់តែងគោលនយោបាយវៀតណាមសុក្រិត
បែបបទ គោលនយោបាយ ទាក់ទាញបញ្ញាវ័ន្ត និងអ្នកជំនាញការវៀតណាមនៅ
ឯបរទេសវិលត្រឡប់មកប្រទេសវិញបំពេញការងារ៕