កសាងទំនុកទុកចិត្ត ដំណោះស្រាយសំខាន់ដើម្បីរក្សាសន្តិសភាពនិងស្ថិរភាពនៅទ្វីបអាស៊ី

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី៤ ធ្នូ នៅរដ្ឋធានីហាណូយ
ស្ថានទូតជប៉ុនប្រចាំនៅ វៀតណាមបានសហការជា
មួយវិទ្យាស្ថានស្រាវជ្រាវតំបន់ភាគឦសានទ្វីបអាស៊ី
នៃសភាបណ្ឌិតវិទ្យាសាស្ត្រសង្គមវៀតណាមរៀបចំ
សិក្ខាសាលាក្រោមប្រធានបទ “កសាងទំនុកទុកចិត្ត
នៅទ្វីបអាស៊ី”។
កសាងទំនុកទុកចិត្ត ដំណោះស្រាយសំខាន់ដើម្បីរក្សាសន្តិសភាពនិងស្ថិរភាពនៅទ្វីបអាស៊ី - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖qdnd.vn)

(VOVworld) - នាព្រឹកថ្ងៃទី៤ ធ្នូ នៅរដ្ឋធានីហាណូយ ស្ថានទូតជប៉ុនប្រចាំនៅវៀត
ណាមបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវតំបន់ភាគឦសានទ្វីបអាស៊ីនៃសភា
បណ្ឌិតវិទ្យាសាស្ត្រសង្គមវៀតណាម រៀបចំសិក្ខាសាលាក្រោមប្រធានបទ “កសាង
ទំនុកទុកចិត្តនៅទ្វីបអាស៊ី”។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅវៀត
ណាមលោក Hiroshi Fukada បានចាត់ទុកថា ក្នុងកាលៈទេសៈ ពិភពលោកមានបំរ៉ែ
បំរួលនិងការផ្លាស់ប្ដូរដ៏ធំធេងដូចនាបច្ចុប្បន្ន អាស៊ានគប្បីបង្កើនថែមទៀតនូវតួនាទី
ជាមជ្ឈមណ្ឌលរបស់ខ្លួន តាមរយៈវេទិការនិងយន្តការសហប្រតិបតិ្តការពហុភាគី
ដែលមានស្រាប់ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការជាក់ស្ដែងហើយឆ្ពោះទៅកសាង
ទំនុកទុកចិត្តរវាងប្រទេសនានា។លោក Hiroshi Fukada បានអះអាងថា ការរក្សា
សន្តិភាព ស្ថិរភាពនៅទ្វីបអាស៊ីនិងលើពិភព លោកជាបុព្វបទសំខាន់សំរាប់ការ
អភិវឌ្ឍន៍និងភាពសម្បូររុងរឿងរបស់ប្រទេស ទាំងអស់៕

ប្រតិកម្មទៅវិញ