កសាងទីក្រុង Long Xuyen ក្លាយទៅជាទីក្រុងឆ្លាតវៃនិងទំនើប

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២០ ខែសីហា ខេត្ត An Giang បានប្រារព្ធពិធីប្រកាសសេចក្តីសម្រេច ចិត្តរបស់នាយករដ្ឋមន្រ្តី ដែលទទួលស្គាល់ទីក្រុង Long Xuyen ជាទីក្រុងលំដាប់ទី ១ ចំណុះខេត្តអានយ៉ាង។ 
កសាងទីក្រុង Long Xuyen ក្លាយទៅជាទីក្រុងឆ្លាតវៃនិងទំនើប - ảnh 1ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ប្រគល់សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីដោយទទួលស្គាល់ទីក្រុង Long Xuyen ក្លាយជាទីក្រុងលំដាប់ទី១ ចំណុះខេត្ត An Giang ដល់ថ្នាក់ដឹកនាំទីក្រុង Long Xuyen  (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឧបនា យករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា ទីក្រុង Long Xuyen ក្លាយជាទីក្រុងលំដាប់ទី ១ គឺជាការគូសសញ្ញាសំខាន់មួយ ដែលជាកិត្តិយស និងមោទនភាពរបស់គណៈកម្មាធិការបក្សអាជ្ញាធរ និងប្រជាជននៃទីក្រុង Long Xuyen ក៏ដូចជាប្រជាជននៃខេត្ត An Giang ទាំងមូល។  ព្រឹត្តិការណ៍នេះ នឹងបង្កើត លក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុង ដើម្បីទីក្រុងពង្រីកកម្លាំងពលំរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារជាតិ សន្តិសុខ និងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងទីក្រុង ហើយសក្តិសមនឹងតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វាលសណ្តទន្លេ Cuu Long។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យខេត្ត An Giang ផ្តោតការយកចិត្តទុកដាក់យ៉ាងសកម្មលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម  ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ផ្សាភ្ជាប់ជាមួយការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការប្រែប្រួលអាកាសធាតុនិងការកើនឡើងនីវ៉ូទឹកសមុទ្រ។ លើសពីនេះទៅទៀត ពង្រឹងការងារគ្រប់គ្រង ក្នុងនោះ ផ្តោតលើការអភិវឌ្ឍទីក្រុងសមស្របតាមផែន ការដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ