លោក Nguyen Hoang Hai អនុប្រធាននាយកដ្ឋានព្រំដែនភាគខាងលិច នៃគណៈ កម្មាធិការព្រំដែនជាតិ (ក្រសួងការបរទេសវៀតណាម) បានលើកឡើងថា: វៀតណាមតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានិងការអភិវឌ្ឍប្រកបដោយស្ថេរភាពនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសជិតខាងដែលមានខ្សែព្រំប្រទល់ជាមួយវៀតណាម ក្នុងនោះមានប្រទេសកម្ពុជា។ នេះគឺជាគោលនយោបាយយូរអង្វែងនិងជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។
សូមគូសបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានសន្ធិសញ្ញានិងកិច្ចព្រមព្រៀងជាច្រើន ស្តីពីព្រំដែន រវាងវៀតណាមនិងកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយឈរលើមូលដ្ឋានគោ រពបូសណភាពដែនដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិនិងស្ថានភាពអន្តរជាតិជាក់ស្តែង ដើម្បីកសាងព្រំដែនវៀតណាមនិងកម្ពុជា ប្រកប ដោយសន្តិភាពនិងមិត្តភាពយូរអង្វែង។
គណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីសន្និសីទនេះកម្មាភិបាលដែលទទួលបន្ទុកកិច្ចការព្រំដែននៅខេត្ត An Giang នឹងមានព័ត៌មានបន្ថែមជាផ្លូវការ ស្តីពីការងារគ្រប់គ្រងបូរណភាពដែនដី ជាពិសេសគឺបំពាក់មូលដ្ឋានច្បាប់សម្រាប់គ្រប់លំដាប់ថ្នាក់និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្ត ក្នុងការអនុ វត្តន៍ភារកិច្ចកសាង គ្រប់គ្រង និងការពាររឹងមាំអធិបតេយ្យភាពព្រំដែនជាតិផងដែរ៕