(VOVworld) - មហាសន្និបាតតំណាងទូទាំងប្រទេសរបស់សមាគមវិចិត្រសិល្បៈ
វៀតណាមលើកទី៨ អាណត្តិ២០១៤-២០១៩ បានបើកនាថ្ងៃ១៥ ធ្នូ នៅរដ្ឋធានី
ហាណូយ។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam
បានសង្កត់ធ្ងន់ថា៖
|
ឧបនាយករដ្ឋមន្រ្តី Vu Duc Dam ថ្លែងមតិនៅមហាសន្និបាត
តំណាងទូទាំងប្រទេសរបស់សមាគមវិចិត្រសិល្បៈ វៀតណាម (រូបថត៖VGP) |
“ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ សហព័ន្ធបណ្ដាសមាគមអក្សរសាស្ត្រ
សិល្បៈវៀតណាមសហការយ៉ាងស្អិតរមួតជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ដើម្បី
បង្កលក្ខណៈងាយស្រួយបំផុតសំរាប់សមាគមវិចិត្រសិល្បៈវៀតណាមធ្វើសកម្ម
ភាពត្រូវតាមគោលគំនិត គោលដៅ លើកទឹកចិត្តសិល្បៈករសិល្បៈការិនីបង្កើត
ឡើងវណ្ណកម្មជាច្រើនដ៏មានតំលៃខ្ពស់។ខ្ញុំមានគោលបំណងថា បណ្ដាសិល្បៈករ
សិល្បៈការិនីនឹងឆ្លុះបញ្ចាំងការពិតជាក់ស្ដែងដ៏សម្បូរបែបដោយបេះដូងនិង
ស្នេហាររបស់ខ្លួន”៕
ក្នុងរយៈពេល៣ថ្ងៃរបស់មហាសន្និបាតលើកនេះ សមាគមវិចិត្រសិល្បៈវៀត
ណាមនឹងកំណត់ទិសដៅសំរាប់អាណត្តិខាងមុខ ផ្ដោតសំខាន់ទៅលើការវិនិ
យោគបង្កើតឡើងវណ្ណកម្មមានគុណភាពខ្ពស់ បើកទូលាយកិច្ចសហប្រតិបតិ្ត
ការជាមួយប្រទេសនានានៅក្នុងតំបន់ ផ្លស់ប្ដូរ វណ្ណកម្ម ការតាំងពិព័រណ៍នៅក្នុង
និងក្រៅប្រទេស៕