កសាងខេត្ត Gia Lai ឲ្យក្លាយទៅជាតំបន់ជំរុញកម្លាំងចលករក្នុង តំបន់​ត្រីកោណ​អភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជា

Chia sẻ
(VOVWORLD) - ការរៀបចំផែនការជាមេ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ នឹងជួយខេត្តប្រមូលផ្ដុំប្រភពកម្លាំងរបស់ខ្លួន តភ្ជាប់ជាមួយប្រភពកម្លាំងក្នុងស្រុក និងបរទេស ឲ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពអំពីសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារបរិស្ថាន ក៏ដូចជាបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និង ការពាររឹងមាំនូវ អធិបតេយ្យភាពព្រំដែន។ 
កសាងខេត្ត Gia Lai ឲ្យក្លាយទៅជាតំបន់ជំរុញកម្លាំងចលករក្នុង តំបន់​ត្រីកោណ​អភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជា - ảnh 1 ទិដ្ឋភាពនៃខេត្ត Gia Lai (រូបថត៖ baogialai.com.vn)

នាថ្ងៃទី ១៦ ខែកក្កដា គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានពន្លឿនការបង្កើត“ ផែនការខេត្ត Gia Lai សម្រាប់ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០” បន្ទាប់ពីនាយករដ្ឋមន្រ្តីបានចេញសេចក្តីសម្រេចចិត្តស្ដីពីការអនុម័តលើភារកិច្ច។ តម្រូវការមួយក្នុងការរៀបចំផែនការមេគឺកសាងខេត្ត Gia Lai ឲ្យក្លាយទៅជាខេត្តជំរុញកម្លាំងចលករក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជា។

សូមបញ្ជាក់ដែរថា ការរៀបចំផែនការជាមេ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៥០ នឹងជួយខេត្តប្រមូលផ្ដុំប្រភពកម្លាំងរបស់ខ្លួន តភ្ជាប់ជាមួយប្រភពកម្លាំងក្នុងស្រុក និងបរទេស ឲ្យមានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពអំពីសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការពារបរិស្ថាន ក៏ដូចជាបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និង ការពាររឹងមាំនូវ អធិបតេយ្យភាពព្រំដែន។ ដោយហេតុនេះ ការកសាងខេត្ត Gia Lai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ខាងជើង ក៏ដូចជាក្លាយ ជំរុញកម្លាំងចលករក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម - ឡាវ - កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ