ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ qdnd.vn) |
ព័ត៌មាននៅកិច្ចប្រជុំឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២០ មក ក្នុងបរិបទដែលជម្ងឺរាតត្បាត កូវីដ ១៩ និងស្ថានភាពតំបន់ ពិភពលោក និងនៅ សមុទ្រសុទ្ធតែមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ កម្មា ភិបាល យុទ្ធជនកងទ័ព ជើងទឹកប្រជាជនវៀតណាមបានសាមគ្គីគ្នា ជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ ដើម្បីសម្រេចភារកិច្ចលើគ្រប់វិស័យ។ ក្នុងនោះ កងទ័ពជើងទឹកបានម្ចាស់ការសិក្សា ស្រាវជ្រាវ ក្ដាប់ជាប់សភាពការណ៍; ធ្វើសេនាធិការទាន់ពេលវេលានិងត្រឹមត្រូវក្នុងការ ដោះស្រាយករណីនៅសមុទ្រ ជាពិសេសគឺករណីស្មុគស្មាញ; ចូលរួមចំណែករក្សា រឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្រ និងបរិយា កាសសុខសន្តិភាពនៅសមុទ្រ។ ឧត្តម សេនីយ៍ទោ Nguyen Van Bong ស្នងការនយោបាយកងទ័ពជើងទឹក បានមាន ប្រសាសន៍ថា៖ “ទោះជាក្នុងកាលៈទេសៈណាមួយក៏ដោយ កម្មាភិបាល យុទ្ធជនទ័ពជើងទឹក ត្រូវ ធ្វើសេនាធិការឲ្យបានត្រឹមត្រូវក្នុងការដោះស្រាយករណីនៅសមុទ្រ មិនទុកឲ្យរងភាព អកម្ម ភ្ញាក់ផ្អើល ហើយការពាររឹងមាំនូវអធិបតេយ្យភាពកោះ សមុទ្រ របស់មាតុភូមិ; រក្សារឹងមាំនូវសន្តិភាពនៅសមុទ្រ រួមចំណែករក្សារឹងមាំសន្តិភាពរបស់ប្រទេសជាតិ។ កសាងកងទ័ពជើងទឹកឲ្យកាន់តែទំនើប តាមសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតរបស់ បក្ស។ បើចង់សម្រេចបានគោលដៅនេះ ទ័ពជើងទឹកបានដាក់ចេញកម្មវិធី គោលដៅ ច្បាស់លាស់ ក្នុងនោះកសាងធនធានមនុស្សឲ្យកាន់តែទំនើប បន្តយកចិត្តទុកដាក់ ទាញ់ទាញប្រភពធនធានផ្សេងៗ ហើយធ្វើម្ចាស់អាវុធ ឧបករណ៍ទំនើបៗយ៉ាងឆាប់ រហ័សផងដែរ”៕