ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតសមាគមកសិករវៀតណាម (ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៣០ - ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤) កាលពីយប់ថ្ងៃទី ១៤ ខែតុលា នៅរោងមហោស្រពទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីលើកតម្កើង និងប្រគល់ កិត្តិនាមកសិករវៀតណាមឆ្នើម លើកសរសើរសហករណ៍គំរូទូទាំងប្រទេសឆ្នាំ ២០២៤ ដែលរៀបចំដោយសមាគមកសិករវៀតណាម។
ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន អញ្ជើញថ្លែងនៅពិធី។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បាន ស្នើឲ្យសមាគមកសិករគ្រប់ជាន់ថ្នាក់បន្តជំរុញការងារឃោសនា និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយនូវគោលជំហររបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុង វិស័យកសិកម្ម កសិករ និងជនបទ។
“ត្រូវតែមានការត្រិះរិះថ្មី របៀបធ្វើការថ្មី ការប្តេជ្ញាចិត្តថ្មី ហើយលើកទឹកចិត្ត គាំទ្រ និងបង្កើតលក្ខខណ្ឌ ដើម្បីមានគ្រួសារធ្វើផលិតកម្មអាជីវកម្មពូកែ សហករណ៍កសិកម្ម ជោគជ័យ កាន់តែច្រើន ដែលធ្វើជាស្នូលចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមតំបន់ ជនបទទូទាំងប្រទេស ជាពិសេសនៅតំបន់ព្រៃភ្នំដ៏លំបាក និងតំបន់ដែលមានជនជាតិ ភាគតិចច្រើន។ ជ្រួតជ្រាបស្មារតីនៅក្នុងសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងពិធីបិទសន្និបាតលើកទី ១០ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដែលថា៖ ការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១៣របស់បក្ស គឺជាគោលដៅខ្ពស់បំផុតក្នុងឆ្នាំ ២០២៥។ ភារកិច្ចនេះនឹងត្រូវ អនុវត្តន៍ជាមួយ ការប្តេជ្ញាចិត្តខ្ពស់បំផុត និងការខិតខំប្រឹងប្រែងដ៏ធំបំផុត”។
លោកប្រធានរដ្ឋសភាបានស្នើឱ្យសមាគមកសិករគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់លើការណែនាំសមាជិក និងប្រជាកសិករអនុវត្តន៍បច្ចេកវិទ្យាឌីជីថល កសាងគំរូផលិត កម្មកសិកម្មអេកូឡូស៊ី និងកសិកម្មបៃតង; កសិកម្មសរីរាង្គ វិលជុំ និងឆ្លាតវៃ; កសិកម្ម ដោយគួបផ្សំជាមួយនឹងឧស្សាហកម្ម និងសេវាកម្ម បង្កើតផលិតផលកសិកម្មប្រកប ដោយសុវត្ថិភាព និងគុណភាពខ្ពស់ជាច្រើន; កសាង អភិវឌ្ឍន៍ និងរក្សាម៉ាកផលិតផល និងទីផ្សារអ្នកប្រើប្រាស់៕