ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីអង្គ ការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) លើកទី៤៣។ (រូបថត៖ VNA) |
លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានស្នើឡើងអាទិភាពមួយចំនួនសម្រាប់ FAO និងដៃគូអន្តរជាតិពិចារណា និងជួយឧបត្ថម្ភប្រទេសជាសមាជិក។ ទីមួយ ជួយ ឧបត្ថម្ភប្រទេសនានាក្នុងការអនុវត្តក្របខ័ណ្ឌកម្មវិធីជាតិ និងផ្លាស់ប្តូរប្រព័ន្ធកសិកម្ម-ស្បៀងអាហារ ឆ្ពោះទៅរកការបន្សាំ គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព។ វៀតណាមមាន បំណងចង់សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញពាណិជ្ជកម្មកសិ ផល ដែលជាមូលដ្ឋានគ្រឹះសម្រាប់សន្តិសុខស្បៀងអាហារក្នុងតំបន់ និងសកលលោក។ ទីពីរ ការពន្លឿនដំណើរការផ្លាស់ប្តូរកសិកម្មបៃតង និងផ្លាស់ប្ដូរឌីជីថលក្នុង ការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកសាងសមត្ថភាពសម្រាប់ប្រទេស កំពុងអភិវឌ្ឍន៍ គឺមានសារៈសំខាន់ខ្លាំងចំពោះដំណើរការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធ ស្បៀងអាហារដែលមានតម្លៃជាង មាននិរន្តរភាពជាង ហើយមានការបន្សាំនឹងបម្រែ បម្រួលអាកាសធាតុ។ ទី៣ ជំរុញការសម្របសម្រួល និងការចែករំលែកព័ត៌មានក្នុងការ គ្រប់គ្រងប្រកបដោយនិរន្តរភាពនូវធនធានធម្មជាតិ និងធនធានទឹក រួមទាំងធនធាន ទឹកឆ្លងដែន ធនធានសមុទ្រ និងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង។
អំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Duong Hai Hung បានលើកច្បាស់ថា កសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងអាហារគឺជា សសរស្តម្ភមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមដំណាក់កាល ២០២១-២០៣០ ដែលក្នុងនោះ ផ្ដល់អាទិភាពដល់ការអភិវឌ្ឍកសិកម្មអេកូ កសិកម្ម បច្ចេកវិទ្យាខ្ពស់ បំភាយឧស្ម័នទាប បន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ ដោយផ្សារ ភ្ជាប់ជាមួយនឹងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជនបទ៕