កំលាំងបំបែកខ្លួនយេម៉ែនហ៊ុំព័ទ្ធគណៈរដ្ឋមន្ត្រីរដ្ឋាភិបាល |
(VOVworld) – នាថ្ងៃទី ៣០ មករា ក្រុមជនបំបែកខ្លួននៅភាគខាងត្បូងយេម៉ែន កំពុងហ៊ុំព័ទ្ធគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលរបស់ប្រធានាធិបតី Abedrabbo Mansour Hadi នៅវិមានប្រធានាធិបតីបន្ទាប់ពីដណ្តើមសិទ្ធិត្រួតពិនិត្យទីក្រុង Aden។ នាយករដ្ឋមន្ត្រី លោក Ahmed bin Dagher ត្រូវបានបញ្ជូនទៅទីកន្លែងសុវត្ថិភាពក្រោមកិច្ចការពារ របស់សម្ព័ន្ធភាពអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីត។ ការចរចាកំពុងត្រូវបានអនុវត្ត ដើម្បីអនុញ្ញតឲ្យនាយករដ្ឋមន្ត្រី Ahmed bin Daghr ចាកចេញពីយេម៉ែន ប៉ុន្តែ មន្ត្រីរូប នេះគ្មានបំណងចាកចេញពីប្រទេសទេ៕