ការអភិវឌ្ឍនិងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសគឺមាគ៌ាជួរមុខរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី៣០ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មា ធិការមជ្ឈឹមរណសិរ្ស មាតុភូមិវៀតណាម សម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងក្រសួង ស្ថាប័នទាក់ទិននានា បានសហ ការរៀបចំពិធីប្រកាសសៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ២០១៨។ អញ្ជើញ ចូលរួមពិធីនេះមានវត្តមានរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang។
ការអភិវឌ្ឍនិងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសគឺមាគ៌ាជួរមុខរបស់ប្រទេសជាតិ - ảnh 1ប្រធានរដ្ឋលោក Tran Dai Quang (ខាងឆ្វេង) និងប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ប្រគល់ប័ណ្ណសរសេើរជូនអ្នកនិពន្ធដែលមានសំណង់ច្នៃប្រឌិតដែលត្រូវបានលើកតម្កើងក្នុងសៀវភៅមាសវៀតណាមឆ្នាំ០១៨ (រូបថត៖ TTXVN) 

សៀវភៅមាសច្នៃប្រឌិតវៀតណាមឆ្នាំ២០១៨បានប្រមូលផ្ដុំសំណង់ ដំណោះស្រាយច្នៃប្រឌិតឆ្នើមចំនួន៧៣លើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលអះអាងនូវសមត្ថភាពច្នៃប្រឌិតរបស់ជនវៀត ណាមនៅក្នុងនិងក្រៅប្រទេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច កសាងនិងការពារមាតុប្រទេស ព្រមទាំងឧទ្ទេសនាម គោលនយោបាយឧបត្ថម្ភនិងផ្សព្វផ្សាយសកម្មភាពច្នៃប្រឌិតរបស់រដ្ឋផងដែរ។

        អញ្ជើញថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានលើក ច្បាស់ថា ពិភពលោកកំពុងឈានចូលដំណាក់កាលដំបូងនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដែលជះឥទ្ធិពលទៅលើគ្រប់វិស័យនៃជីវភាពសង្គម។ ចំពោះប្រទេស វៀតណាម បដិវត្តន៍ឧស្សាហកម្ម៤.០នឹងនាំមកនូវឱកាសជាច្រើនប៉ុន្តែក៏ដាក់ ចេញការលំបាកសាកល្បងផងដែរ។

        “ខ្ញុំស្នើឲ្យក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការនិងសហគ្រាសទាក់ទិនទាំងអស់ បន្តយកចិត្តទុកដាក់ដល់ការអភិវឌ្ឍប្រភពធនធានវិទ្យាសាស្ត្របច្ចេកវិទ្យា អនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយអប់រំបណ្ដុះបណ្ដាល លើកតម្កើងជួរ កម្មាភិបាលវិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺមនុស្សវ័យក្មេងមានទេពកោសល្យ អ្នកជំនាញឆ្នើមៗដែលមានការរួមវិភាគទានជាច្រើនដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ប្រទេសជាតិ។ ផ្តោតសំខាន់ទៅលើការបង្កើតបរិយាកាសធ្វើការ ស្រាវជ្រាវវិទ្យាសាស្ត្រដ៏ងាយស្រួលដើម្បីកម្មាភិបាលវិទ្យាសាស្ត្របច្ចេកវិទ្យាអាចពង្រីកទេពកោសល្យរបស់ខ្លួន ហើយទទួលបានផលប្រយោជន៍យ៉ាងសក្ដិសម ទៅនឹងសមិទ្ធផលនៃការធ្វើពលកម្មច្នៃប្រឌិតរបស់ខ្លួន”។

        លោកប្រធានរដ្ឋបានអំពាវនាវឲ្យប្រជាជន យុទ្ធជនក្នុងទូទាំងប្រទេសនិង ជនវៀតណាមនៅឯបរទេសពង្រីកឫទ្ធានុភាពនិងបញ្ញារបស់ខ្លួន សាមគ្គីជួយ ឧបត្ថម្ភគ្នាដើម្បីកសាងប្រទេសជាតិឲ្យកាន់តែខ្លាំងមាំមួននិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ